​ស្ដ្រី​មេបន​ស៊ីដាច់​លុយ​កូនចៅ​ថ្លៃ​ទទួលភ្ញៀវ​ត្រូវ​នគរបាល​ចាប់ខ្លួន​

, , Leave a comment

​ខេត្ដសៀមរាប​ ៖​ ស្ដ្រី​មេបន​ជា​ជន​ជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ដ​ ចាប់​ ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោយសារ​តែ​ស្ដ្រី​រូប​នេះ​បាន​ស៊ីដាច់​ លុយ​ថ្លៃ​សេវាកម្ម​បម្រើ​ផ្លូវភេទ​របស់​ កូនចៅ​ ហើយ​ត្រូវ​ពួក​នាង​ប្ដឹង​ ។​
​ការ​ចាប់ខ្លួន​មេបន​រូប​នេះ​ធ្វើ​ឡើង​ នៅ​ម៉ោង​២១​និង​៣០​នាទី​ ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​ ក​ក្រាញ់​ សង្កាត់​-​ក្រុង​សៀមរាប​ ត្រង់​ គល់​ស្ពាន​វត្ដ​គង់​ម៉ុ​ច​(​ស្ពាន​ក្រវាត់ក្រុង​)។​

 

​ជុំវិញ​ការ​ចាប់ខ្លួន​មេបន​រូប​នេះ​ នាយ​ រង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ដ​ សៀមរាប​ លោក​វរសេនីយ៍ត្រី​ជា​ ហេង​ បានឱ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​ តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​រកស៊ី​ផ្លូវភេទ​ ២​រូប​ ដែល​ប្ដឹង​ឱ្យ​នគរបាល​ជួយ​អន្ដរា​ គម​ន៍​រឿង​ស្ដ្រី​មេបន​រូប​នេះ​ស៊ីដាច់​លុយ​ ថ្លៃ​សេវាកម្ម​ផ្លូវភេទ​ដែល​ពួក​នាង​បម្រើ​ ភ្ញៀវ​។​ លោក​បន្ដ​ថា​ ស្ដ្រី​មេបន​មាន​ ឈ្មោះ​ចាំង​ ធៀង​ធី​ អាយុ​៣៩​ឆ្នាំ​ ជា​ជន​ ជាតិ​វៀតណាម​។​ ឯ​ស្ដ្រី​រង​គ្រោះ​២​រូប​  ទី​១-​ឈ្មោះ​សួន​ ហ៊ុ​ង​ អាយុ​២៨​ឆ្នាំ​ ជា​ ជនជាតិ​វៀតណាម​ និង​ទី​២​ឈ្មោះ​ រិ​ន​ អូន​ អាយុ​២៨​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​អ្នក​ទាំង​២​ ទើប​មក​ពី​ក្រុងភ្នំពេញ​ ។​

លោក​ជា​ ហេង​ បន្ដ​ថា​ តាម​ការ​រៀប​ រាប់​របស់​ស្ដ្រី​រង​គ្រោះ​ពីរ​រូប​បញ្ជាក់​ថា​  កាលពី​៥​ថ្ងៃមុន​ ស្ដ្រី​មេបន​បាន​ទៅ​លួង​ លោម​ពួក​នាង​ទាំង​២​រូប​ពី​ក្រុងភ្នំពេញ​  ថា​ ឱ្យមក​ជួយ​លក់​កាហ្វេ​នៅ​សៀមរាប​ ដោយ​ឱ្យ​ប្រាក់ខែ​ និង​បាន​ជួល​បន្ទប់​ម្នាក់​ មួយ​ឱ្យ​ស្នាក់​នៅ​ក្នុង​ ។​

នារី​រង​គ្រោះ​ទាំង​ពីរ​បានឱ្យ​ដឹង​ថា​ ក្នុង​ ពេល​ស្នាក់​នៅ​ជាមួយ​ស្ដ្រី​មេបន​នេះ​ ពេល​ ថ្ងៃ​គេ​ឱ្យ​នាងៗ​ជួយ​លក់​កាហ្វេ​ ហើយ​ពេល​ យប់​ឱ្យ​ពួក​នាង​គេង​ជាមួយ​ភ្ញៀវ​ ហើយ​ នៅ​យប់​ខ្លះ​ពួក​នាង​ទទួលភ្ញៀវ​ច្រើន​នាក់​ រក​ពេល​សម្រាក​ស្ទើរ​មិន​បាន​។​ នារី​រង​ គ្រោះ​បន្ដ​ថា​ បើ​ទោះបីជា​យ៉ាងនេះ​ក្ដី​ មេបន​នៅ​ស៊ីដាច់​លុយ​ដែល​ជា​ញើស​ ឈាម​របស់​នាង​ទៀត​ ដូច្នេះ​នាង​ត្រូវ​តែ​ ប្ដឹង​នគរបាល​ឱ្យ​ជួយ​ ។​

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ចាប់ខ្លួន​ស្ដ្រី​ មេបន​រូប​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែមិថុនា​ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ មនុស្ស​ និង​ការពារ​អនីតិជន​បាន​ឆែក​ ឆេរ​បន្ទប់​ស្នាក់​នៅ​របស់​នារី​រង​គ្រោះ​ទាំង​ ២​ដោយ​រក​ឃើញ​ស្រោមអនាម័យ​ដែល​ ប្រើ​រួច​ និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ​ ៕

03 (1) 03 (2) 03 (3) 03

 

Leave a Reply

(*) Required, Your email will not be published