ឃើញ​នាង​បេះ​បន្លែ​ម្នាក់​ឯង​ចាប់​រំលោភ​​នគរបាល​ឃាត់​ខ្លួន​

, , Leave a comment

ខេ​ត្ដ​កំពង់​ចាម​ ​៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​នៃ​អធិការ​ដ្ឋា​ន​ស្រុក​ពញាក្រែក​ឃាត់​ខ្លួន​ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ ​ចាប់​រំលោភ​ទៅ​លើ​នារី​ម្នាក់​ចូល​ទៅ​បេះ​បន្លែ​នៅ​ក្នុង​ចំ​ការ​អំពៅ​ ​ចម្ងាយ​ពី​១គីឡូម៉ែត្រ​ពី​ភូមិ​ក្រ​ញូ​ង​ ​ឃុំ​វាល​ម្លូ​ ​ស្រុក​ ​ពញាក្រែក​ ​ខេ​ត្ដ​កំពង់​ចាម​ ​កាល​ពី​វេលា​ម៉ោង​១៥និង​៣០នាទី​ ​ថ្ងៃ​ទី​៣ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៣ ។

 

លោក​វរ​សេនីយ៍​ត្រី​ ​ប្រាក់​ ​ប៊ុ​ន​ណុ​ន​ ​អធិការ​នគរបាល​ស្រុក​ពញាក្រែក​ ​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ ​ឃាត់​ខ្លួន​មាន​ឈ្មោះ​ ​យ៉ិ​ន​ ​ប៊ុ​ន​នី​ ​ហៅ​ ​ទូច​ ​អាយុ​១៩ឆ្នាំ​ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​ ​ឃុំ​កើត​ហេតុ​ ​។ ចំណែក​នារី​រង​គ្រោះ​ ​មាន​ឈ្មោះ​ ​ប​.គ​.ធ​ ​អាយុ​២០ឆ្នាំ​ ​មាន​ទី​លំនៅ​ជាមួយ​ជន​សង្ស័យ​ ​។

 

លោក​អធិការ​បាន​ប​ន្ដ​ទៀត​ថា​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​រំលោភ​សេព​ស​ន្ថ​វៈ​នៅ​ភូមិ​ក្រ​ញូ​ង​ ​លោក​បាន​ ​បញ្ជា​កម្លាំង​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង​កើត​ហេតុ​ ​រហូត​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​ ​យ៉ិ​ន​ ​ប៊ុ​ន​នី​ ​ហៅ​ទូច​ ​បញ្ជូន​ ​សាកសួរ​ ​និង​ធ្វើ​កំណត់ហេតុ​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ពញាក្រែក​ ​ដើម្បី​បញ្ជូន​ទៅ​ចាត់​ការ​តាម​នីតិ​វិធី​ ​៕

02

 

Leave a Reply

(*) Required, Your email will not be published