ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ពី​ព្រំ​ដែន​ឡាវ​ ​តា​ម​ស្រុ​ក​សៀ​ម​ប៉ា​ង​ ​លោ​ក ​អ៊ី​ឯក សា​វ​តី ​និ​ង​ស​ម​ត្ថ​កិ​ច្ចពា​ក់ព័​ន្ធ​នាំ​គ្នា​ស​ម្ងំ​ឈឹ​ង​

, , Leave a comment

ខេត្តសឹ្ទងត្រែង ៖ ជំនួញ​ឈើគ្រញូង​នៅ​តែជា​មុខ​របរ​ដ៏កាក់​កប​របស់​ពួក​ឈ្មូញ​ដែល​រស់​នៅ​ក្នុង​ទីរួម​ខេ​ត្ត​ស្ទឹង​ត្រែង​ ​ដែល​ធ្លាប់​រកស៊ីឈើជា​យូរ​យា​ណា​ស់​មក​ហើយ​ ។​ ពួកគេ​នៅតែ​បន្ត​ធ្វើ​ជំនួញ​នេះ​ដោយ​គ្មានការថមថយឡើយ។ នេះក៏ដោយសារតែមានប្រភពផ្គត់ផ្គង់ឈើគ្រញូងដ៏មិនចេះរីងស្ងួតពី ទឹកដីប្រទេសឡាវតំបន់ជាប់ព្រំប្រទល់ ស្រុកសៀមប៉ាងនៃ ខេត្តសឹ្ទងត្រែង។

 

មានសេចក្តីរាយណ៏ពីខេត្តស្ទឹងត្រែងមកថា ឈ្មួញឈើគ្រញូងម្នាក់ឈ្មោះ រិន ហៅ រិន វែនតា មានលំនៅដ្ឋានអចិន្ត្រៃយ៍ស្រុក កំចាយមា ខេត្តព្រៃវេង បច្ចុប្បន្នជួលផ្ទះសំណាក់ស្នាក់ដែលមានទីតាំងនៅជាប់ផ្លូវជាតិទល់មុខ ភោជនីយដ្ឋានស្រីកា នៅចំណុចភូមិព្រែក ហៅ ទួលគ្រួស សង្កាត់សឹ្ទងត្រែង ក្រុងខេត្តសឹ្ទងត្រែងដើម្បីធ្វើសកម្មភាពជួញដូរឈើ។  


ប្រភពពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា កាលពីយប់វេលាម៉ោង១២ ថ្ងៃអាទិត្យទី ២ ខែ មិថុនា ឆ្នាំ ២០១៣ ថៅកែឈ្មោះ រិន ហៅ រិន វែនតា នេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងយ៉ាងសំញ៉ែង ដោយប្រើប្រាស់រថយន្ត៣ទៅ៥គ្រឿង ដូចជារថយន្តឡង់គ្រីស័រ១គ្រឿង រថយន្តកាមរីគូថហើម២គ្រឿង និងរថយន្តកាមរីគូថស្វិត១គ្រឿង ផ្ទុកឈើគ្រញូងពេញៗដឹកចេញពីព្រំដែនឡាវក្នុងស្រុកសៀមប៉ាងឡើងមក ផ្លូវជាតិលេខ៧A ឆ្លងកាត់ ស្ពានសេកុងចូល ក្រុងសឹ្ទងត្រែងទាំងយប់។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានដឹកជញ្ជូនឈើចូល ក្រុងសឹ្ទងត្រែងថៅកែឈ្មោះ រិន ហៅ រិន វែនតា តែងតែឈប់សំចតសម្ងំលាក់ខ្លួន២ម៉ោង យកពេលទូរស័ព្ទស្ទាបស្ទង់ស្ថានការណ៍ និងរត់ការសុំបើកផ្លូវឆ្លងពីខេត្តស្ទឹងត្រែងទៅខេត្តក្រចេះ និងបន្តយកឈើនោះទៅលក់ឲ្យវៀតណាមទាំងយប់។  ប្រភពនោះបានបន្តឲ្យដឹងទៀតថា ស្ទើររៀងរាល់យប់ មិនសូវលោះថ្ងៃណាទេថៅកែឈ្មោះ រិន ហៅ រិន វែនតា តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងខុសច្បាប់ពីស្រុកសៀមប៉ាង ឆ្លងកាត់ដែនសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងប៉ុស្តិ៍សមត្ថកិច្ចចម្រុះតាមដងផ្លូវយ៉ាងច្រើនស្អេកស្កះទម្រាំចូលដល់ក្រុង សឹ្ទងត្រែង។

ប៉ុន្តែលោកថៅកែឈ្មួញឈើនោះដឹកជញ្ជូនបានសម្រេចរហូតមិនដែលមាន ការតាមប្រមាញ់ពីជំនាញខាងណាមួយឡើយ។  
 ដោយឡែកជំនាញដែនដីរដ្ឋបាលព្រៃឈើ លោក លី គន នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកសៀមប៉ាង ពុំបានបញ្ចេញស្នាដៃបង្ក្រាបទេដោយសម្ងំឃុបឃិតជាមួយឈ្មួញ ទទួលយកផលប្រយោជន៍ពី មេឈ្មួញដោយគេសង្កេតឃើញសកម្មភាពដឹកជញ្ជូនឈើពីឡាវ និងដឹកជញ្ជូនឈើចេញពីមូលដ្ឋានស្រុកសៀមប៉ាងរបស់ឈ្មួញ ឈ្មោះ រិន ហៅ រិន វែនតាមិនឃើញមានការបង្ក្រាបសោះឡើយ  ។  


គេសង្កេតឃើញថាជំនួញឈើគ្រញូងបានកំរើកឡើងវិញក្នុងខេត្តស្ទឹងត្រែង ដែលពួកឈ្មួញធ្លាប់រកស៊ីឈើចាស់ៗបានចាប់ផ្តើមធ្វើជំនួញនេះឡើងវិញ ដោយសារឈ្មួញវៀតណាម ចិនកុំម៉ង់ទិញ និងឆ្លៀតឱកាសថ្នាក់លើជាប់រវល់នឹងកិច្ចការបោះឆ្នោតដែលកាន់តែខិតចូល ជិតមកដល់ធ្វើឲ្យថ្នាក់ក្រោមឆក់ឱកាសយកជំនាញរៀងៗខ្លួនស្វែងរក ផលប្រយោជន៍។
 លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង មេត្តាដុសក្អែលពួកមន្ត្រីជំនាញស្ពឹកស្រពន់ដែលកំពុងប្រព្រឹត្ត បណ្តោយអោយមានការដឹកជញ្ជូនឈើក្រញូងចរាចររាល់យប់ដោយមិនគិត
ពីបទបញ្ជា០០១ពីការបង្រ្កាបជំនួញឈើក្រញូងសោះឡើយ៕

image001

 

 

Leave a Reply

(*) Required, Your email will not be published