រញ្ជួយ​ដី​នៅ​តៃវ៉ាន់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ និង​របួសប្រមាណ​​ជាង ​៨០​ នាក់​

, , Leave a comment

​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​២ នាក់​បាត់​បង់ជីវិត និង​ជាង​៨០​នាក់​ផ្សេង ទៀត រងរបួស​ដោយ​ការរញ្ជួយ​ដី​កម្រិត ៦,៣​រិច​ទ័​រ ស្ថិតនៅ​ជិត​ទីក្រុង​តៃប៉ិ​កាល ពីថ្ងៃ​ទី​២​មិថុនា ។ រញ្ជួយ​ដីកើនឡើង​នៅវេលា​ម៉ោង​១៣​និង​៣៣​នាទី ម៉ោង​ក្នុង​តំបន់ ស្ថិតនៅ ភាគ​កណ្ដាល​នៃ​កោះ តៃវ៉ាន់ ។ រញ្ជួយ​ដី នោះ​មាន​ចម្ងាយ​ពី​ស្រុក​ណាន់​ទូ ៣០​គី ឡូ​ម៉ែត្រ​ភាគ​ខាងកើត ។ តំបន់​ដែល​រង ការ​ញាប់​ញ័រ​ខ្លាំង​បំផុត គឺ​ស្រុក​Tsaoling​។ នេះ​ជាការ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​បំផុត​កើតឡើង​ក្នុង​ឆ្នាំ​២០១៣​នៅ​កោះ​តៃវ៉ាន់ ។ តាម​តួលេខ​ថ្មី​បំផុត រញ្ជួយ​ដី​បានសម្លាប់ មនុស្ស​២​នាក់ ម្នាក់​បាត់​ខ្លួន និង​៨០​នាក់ រងរបួស​នៅ​៣​ស្រុក​ផ្សេងគ្នា ។​

អ្នកទេសចរ​មួយរូប​ក៏ត្រូវ​បាត់បង់ ជីវិត ដោយសារតែ​ដុំថ្ម​ធ្លាក់​ពីលើ​កំពូល ភ្នំ ចំក្បាល​ពេលដែល​ដើរទេស​ចរណ៍​ជា ក្រុម​ដែលមាន​គ្នា​៨​នាក់​ស្ថិតនៅ​ស្រុក Chiayi ។ សាកសព​អ្នក​ទេសចរណ៍​នោះ ក៏បាន​បញ្ជូន​ទៅកាន់​សាខា​ន​មន្ទីរពេទ្យ ។ បុរស​ម្នាក់​ផ្សេងទៀត​បាត់បង់​ជីវិត​ដោយ ថ្ម​ធ្លាក់ចំ​ពីលើ​ពេល​កំពុង​ត្រួតពិនិត្យ​ទុយ​យោ​ផ្គត់ផ្គង់​ទឹក ។ ក្រៅពីនេះ​ស្ដ្រី​ម្នាក់ កំពុង​បើកបរ​ម៉ូតូ​នៅលើ​ផ្លូវ​ស្រុក Chiayi ត្រូវ​ថ្ម​ធ្លាក់ចំ​ពីលើ​បណ្ដាល ឱ្យ​សន្លប់​តែម្ដង ។​ ​អ្នក​ទេសចរណ៍​៣០០​នាក់​បាន​ជាប់ គាំង​ជាង​៥​ម៉ោង​ដោយសារតែ​ថ្មភ្នំ​បាក់ គ្របដណ្ដប់​ពេញ​ផ្លូវថ្នល់​ធ្វើឱ្យ​ពួកគេ​មិន អាច​វិល​ត្រឡប់មក​កន្លែង​ដើម​វិញ រង់ ចាំ​កម្លាំង​ទាហាន​ឈូសឆាយ​បើកផ្លូវ ។​

 

​អ្នកនាំពាក្យ​ប្រធានាធិបតី​បានបញ្ជាក់ ថា ប្រធានាធិបតី​ម៉ា​យី​ង​ជីវ​បាន​ស្នើឱ្យ មន្ដ្រី​ទទួលខុសត្រូវ​ត្រួតពិនិត្យ​តួលេខ​នៃ ការខូចខាត​បណ្ដាលមកពី​ការរញ្ជួយ​ដី​ឱ្យ បានច្បាស់លាស់ ហើយ​លោក​អំពាវនាវ ឱ្យមាន​ការប្រុងប្រយ័ត្ន ខ្លាច​មានការ រញ្ជួយ​ដី​កើតមានឡើង​បន្ដទៀត ៕​

11 (1) 11 (2) 11 (3) 11 (4) Taiwan Landslide

 

Leave a Reply

(*) Required, Your email will not be published