របួស​៧៩​នាក់​និង​១០០​នាក់​ត្រូវ​ចាប់ខ្លួន​ដោយ​បាតុកម្ម​ក្លាយជា​ហិង្សា​

, , Leave a comment

​រយៈពេល​២​ថ្ងៃ​កន្លងមក​ប៉ូលិស​ប្រឆាំង ក្រុម​បាតុកម្ម​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ ទឹកភ្នែក រថយន្ដ​បាញ់​ទឹក​នៅតែ​មិនអាច ទប់ស្កាត់​ក្រុមបាតុករ​បានឡើយ ទើប​ប៉ូលិស​បាន​ដកខ្លួន​ចេញពីមជ្ឈមណ្ឌល ទីក្រុង​អេ​ស្ដន់​ប៊ុល ដោយ​អនុញ្ញាតឱ្យ ក្រុមបាតុករ​ដង្ហែ​ក្បួន​ចូលមកក្នុង​ក្រុង នេះ ។​ ​ប៉ូលិស​ទួ​គី​បាន​បញ្ជាក់ថា ដំបូង​គឺ​បាតុកម្ម​កើតឡើង​ដោយ​សន្ដិភាព​ក្រុម បាតុករ​បាន​អង្គុយ​តវា​ពី​គម្រោង​បំផ្លាញ រមណីយដ្ឋាន​ព្រៃឈើ​នៅ​ទីក្រុង​អេ​ស្ដន់​ប៊ុល សម្រាប់​ពង្រីក​ទីលាន Tasin និង សាង់ សាង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នៅ​ទីនោះ​។​

 

​ប៉ូលិស​ទួ​គី​បានឱ្យដឹងថា បាន​ឃាត់ ខ្លួន​មនុស្ស​១០០០​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ កន្លងមក ដោយ​បាតុកម្ម ។ រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ​ឥណ្ឌា លោក Muanmer Guler បានឱ្យដឹងថា មនុស្ស​មួយចំនួន ក៏ត្រូវ​បាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ និង​មួយចំនួនទៀត​ត្រូវ​ដោះស្រាយ​នៅ ពេល​ក្រោយ ។​ ​អំពើហិង្សា​ធ្វើឱ្យ​ប៉ូលិស ២៦​នាក់​រងរបួស និង​ពលរដ្ឋ​ស្លូតត្រង់ ៥៣​នាក់ ។ ក្នុងចំណោម​នោះ​ជនរងគ្រោះ ជាច្រើន​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ ។​ពលរដ្ឋ​ទួ​គី​ដូចជា​បាន​ធុញទ្រាន់​នឹង រដ្ឋាភិបាល​ដែល​ពលរដ្ឋ​ជឿជាក់ថា បាន ឆក់យក​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​ពល រដ្ឋ ។ នាយករដ្ឋមន្ដ្រី​ទួ​គី​លោក អី​ដូ ហ្កា​ន់ បាន​ត្រៀមលក្ខណៈ​ជួបពិភាក្សា​ជា មួយក្រុម​បាតុករ ប៉ុន្ដែ​បាតុកម្ម​នោះបាន ផ្ទុះឡើង​ដោយ​ឯកឯង ដោយ​គ្មាន​នរណា ម្នាក់​ដឹកនាំ​នោះឡើយ ជា​ផល​លំបាក​ក្នុង ការស្វែងរក​ដំណោះស្រាយ​បញ្ចប់​អំពើហិង្សា ៕​

12 (1) 12 (2) 12 (3)

 

Leave a Reply

(*) Required, Your email will not be published