ស្បែក​ការពារ​បាន ដោយ​គ្រាប់​ទំពាំងបាយជូរ

, , Leave a comment

ថ្មីៗ​នេះ​គេ​បាន​រកឃើញថា​គ្រាប់​ទំពាំងបាយជូរ​អាច​ជួយ​ការពារ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ឡេ និង ការពារ ស្បែក​ខ្លោច​បាន​ទៀតផង ពីព្រោះ​គ្រាប់​ទំពាំងបាយជូរ​សម្បូ​រ​ទៅដោយ​សារធាតុProanthocyanidins  ដែលជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​មួយ​ប្រភេទ ។ ដោយ គេ​បាន​យក​សត្វ​កណ្តុរ​មិនសូវមាន​រោម មក​ធ្វើ​តេ​ស្តិ៍​សាកល្បង​ដោយ​បែង​ចែកជា​ពីរ​ក្រុម ។ មួយក្រុម​ឱ្យ​ស៊ី​អាហារ​ធម្មតា ហើយ​មួយក្រុម​ទៀត ឱ្យ​ស៊ី​គ្រាប់​ទំពាំងបាយជូរ រួច​យក​កណ្តុរ​ទៅ​ដាក់ឱ្យ​ត្រូវ​កម្តៅថ្ងៃ​ជាប្រចាំ​នៅពេល​ត្រួតពិនិត្យ​សភាព​ស្បែ​កវា គេ​រកឃើញថា​កណ្តុ​រដែ​ល​ស៊ី​គ្រាប់​ទំពាំងបាយជូរ​មាន​សភាព​ស្បែក​ខ្លាំង​រឹងមាំ​ឡើង ៦៥ ភាគរយ​ហើយ​ការ​ប្រឈម ចំពោះ​ការកើត​រោគ​ស្បែក​ថយចុះ​រហូតដល់​ទៅ ៧៨ ភាគរយ ឯណោះ ។ បើ​ដឹង​ដូច្នេះហើយ​សូម​ប្រញាប់ រក​ទិញ​សារធាតុ​ដែល​ចម្រាញ់​ចេញពី​គ្រាប់​ទំពាំងបាយជូរ​មក​ទទួលទាន​ផង ៕​

13

 

Leave a Reply

(*) Required, Your email will not be published