Angelina Jolie នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ថ្មី Brad Pitt?

, , Leave a comment

​នាង Angelina Jolie ប្រហែលជា​អាច​បង្ហាញខ្លួន​ជា​លើកទីមួយ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​ថ្មី​រឿង “World War Z” របស់​គូ​ដណ្តឹង​នាង​លោក Brad Pitt ក្នុង​ទីក្រុង​ឡុង​ដុង។​ ​ក្រោយពី​បានប្រកាសថា​វះកាត់​សុដន់​ទាំង​គូ​ចោល​តារា​សម្តែង​ស្រី​ល្បីឈ្មោះ Angelina Jolie បាន​សម្ងំ​លាក់ខ្លួន​មិន​ចាក​ចេញពីផ្ទះ​ទៅកាន់​ទីសាធារណៈ​ឡើយ​។​តែបើ​តាម​ប្រភពពី The’s star family បាន​និយាយថា Angelina ប្រហែលជា​នៅ​ទីក្រុង​ឡុង​ដុង នៅ​ថ្ងៃអាទិត្យ ទី​២ នេះ ដើម្បី​ចូលរួម​សម្ពោធ​ភាពយន្ត​ថ្មី​លោក Brad Pitt ហើយ​ប្រហែលជា​មិនអាច​ចូលរួម​កម្មវិធី​បុណ្យសព​ម្តាយមីង​នាង​ដែល​ធ្វើឡើង​នៅ​សហរដ្ឋ​អាម​រិ​ក​ទេ​។​

 

​ម្តាយមីង Angelina បាន​ស្លាប់​ដោយសារ​ជម្ងឺមហារីក​សុដន់​កាលពីដើម​សប្តាហ៍​នេះ​។ ពូ​ថ្លៃ​នាង​បាន​ថ្លែងប្រាប់​សារព័ត៌មាន E! News ថា​៖ “​ថ្ងៃអាទិត្យ Jolie ប្រហែលជា​នៅ​ទីក្រុង​ឡុង​ដុង​អញ្ចឹង​នាង​មិន​អាចមក​ចូលរួម​ពិធីបុណ្យ​ទេ តែ​នាង​បាន​ទាក់ទង​មក​ពួក​ខ្ញុំ និង​សមាជិកគ្រួសារ​ផ្សេងៗ​ទៀត​។ ប៉ុណ្ណេះ​ស្កប់ស្កល់​ណាស់​ហើយ​សម្រាប់​ពួក​ខ្ញុំ ”​។​ Brad Pitt នឹង​សម្ពោធ​ភាពយន្ត​ថ្មី​ប្រភេទ​ខ្មោចឆៅ Zombie ដែល​ថត​នៅ​ប្រទេស​អង់គ្លេស​ក្នុង​ថ្ងៃអាទិត្យ​នេះហើយ​។ ទោះជា​យ៉ាងណា ភ្នាក់ងារ​ពត៌មាន​ភាព​យន្ត​រឿង​ថ្មី​មិនបាន​អះអាង​ទេ​ថា Angelina Jolie ពិតជា​ចូលរួម​កម្មវិធី​សម្ពោធ​ភាពយន្ត​ឡើយ​៕

Jolie has had double mastectomy

 

Leave a Reply

(*) Required, Your email will not be published