ម្ខាស់​​កំពុង​ដេក​ក្នុង​រថយន្ត​ ចោរ​ខ្ទើយ​បន្លំលួច​កាបូប ជាប់​ខ្នោះ​សមត្ថកិច្ច​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ភេទ​ទី​៣​ម្នាក់ បាន​បន្លំ​លួច​កាបូបស្ពាយ​ដាក់​លុយ​ពី​បុរស​ម្នាក់ ខណៈដែល​គាត់​កំពុង​ដេក​ក្នុង​រថយន្ត​ដឹក​បន្លែ ប៉ុន្តែ​មិនបាន​សម្រេច ដោយសារ​ម្ចាស់​ដឹងខ្លួន​ទាន់​។ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​០០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត មុខ​ហាង​ថតរូប​រស្មី​ចេនឡា ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។​

ប្រភព​ពត៌មាន​ពី​ឈ្មោះ អោ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បើករថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​ចុង​ថ្នល់ ឃុំ​បាយ ស្រុក​ដូន​កែវ ខេត្តតាកែវ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខណៈដែល​គាត់​កំពុងតែ​ដេក​ក្នុង​រថយន្ត មាន​ជន​ភេទ​ទី​៣​ម្នាក់​មក​បន្លំ​ទាញយក​កាបូប​លុយ​ពី​គាត់​។ ភ្លាមនោះ​គាត់​ក៏​ភ្ញាក់​ដឹងខ្លួន​ឡើង​ស្រែក​ឆោឡោ ឮ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន ដែល​កំពុង​ល្បាត​តាម​ដងផ្លូវ ក៏​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង ។​ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ យកទៅ​សួរ​នាំនៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន។ ចំណែក​ជនរងគ្រោះ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ផងដែរ​៕​

6 (1) 6 (1) 6 (2)

 

Leave a Reply

(*) Required, Your email will not be published