​តំបន់​ទេសចរណ៍ ដ៏​ស្រស់ស្អាត និង ទាក់ទាញ ប្រាសាទអង្គរធំ​

, , Leave a comment

ខេត្ត​សៀម​រាប ៖ ប្រាសាទអង្គរធំ  ជា​តំបន់​ទេសចរណ៍​ប្រាង្គ​ប្រាសាទបុរាណ ដែល​បាន​កសាងឡើង​នៅ ចុង​​សតវត្សរ៍​ទី​១២ ដល់​ដើម​សតវត្សរ៍​ទី​១៣ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ប្រាសាទ​នេះ មាន​ទី​​តាំងនៅ​ចម្ងាយ ១.៦​គីឡូម៉ែត្រ ខាងជើង​ប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប​។​

 

​ប្រាសាទអង្គរធំ ជា​កន្លែង​កំសាន្តដ៏​មាន​ប្រជាប្រិយភាព និងទាក់ទាញ​បំផុត ជាមួយនឹង​​ទេសភាពដ៏​ស្រស់ត្រកាលនៅ​ជុំវិញប្រាសាទ និងជាទី​ក្រុងដ៏​រឹងមាំ​មួយនៅ​សម័យ​​បុរាណដែលមាន​ក្រឡា​ផ្ទៃ ៩​គីឡូម៉ែត្រ​ការ៉េ ជាទី​ក្រុង​ចុងក្រោយ និង មាន​អាយុកាល​យូរ​​ជាងគេនៃ​អាណាចក្រ​ខ្មែរ ដែល​បាន​កសាងឡើង​ដោយ ព្រះមហាក្សត្រ​ដ៏​អស្ចារ្យ នា​​សម័យអង្គរ ព្រះបាទជ័យ​វរ្ម័នទី​៧ (​គ្រង​រាង​ពី​ឆ្នាំ​១១៨១-១២០១)​។​

 

​ភ្ញៀវ​ទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលចិត្ត​មក​កំសាន្ត​នៅ​តំបន់​នេះ  រីករាយ​ជាមួយនឹង​​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ ចម្លាក់ សិក្សា​ពី​ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ  ដើរ​កំសាន្ត​មើល​​ទេសភាព និងជិះ​ដំរីគយគន់​ទិដ្ឋភាព​នៅ​ជុំវិញ​ប្រាសាទ​៕ ​សូម​ទស្សនា រូបភាព ខាងក្រោម​!!!​

5 (1) 5 (2) 5 (3) 5 (4) 5 (5)

 

Leave a Reply

(*) Required, Your email will not be published