ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​រនាំង​ដែក​ចែក​ទ្រួ​ង​ផ្លូវ​បាក់​៧​ផ្ទាំង​និង​បន្ត​បុក​រ៉ឺម៉ក់​កង់​បី​ទៀត​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើ​ឡើង ខណៈ​រថយន្ត​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភែ្ន​ក រេ​ចង្កូត​បុក​នាំ​ង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​៧​ផ្ទាំង នៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ទល់មុខ​សណ្ឋាគារ​ភ្នំពេញ​ផោ​វើ​ល ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ  កាលពី​វេលា​ម៉ោង ១២​រំលងអធ្រាត្រ  ថ្ងៃទី​២ ខែមិថុនា ឆ្នាំ ២០១៣  ប៉ុន្តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​មិនមាន​អ្នករងរបួស​នោះទេ​។

 

​តាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក មែក​សឺ​ដេ​ស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​រេ​ចង្កូត​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៧​ផ្ទាំង ហើយ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន បន្ត​ទៅបុក​រ៉ឺម៉ក​កង់​បី​ដែល​កំពុង​ចត​ស្ងៀម បណ្ដាល​ឲ្យ​រ៉ឺម៉ក​រង​ការខូចខាត យ៉ាងដំណំ​។​

 

​ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់គេចខ្លួន​តាម​បណ្ដោយ​ផ្លូវ​លេខ​២៣២ យ៉ាង​លឿន ដោយ​បើក​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ​រថយន្ត​ក៏​បើក​ទៅមុខ​លែងរួច ស្រាប់តែ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​រត់គេច​បា​ត់  ដោយ​បន្សល់ទុក​រថយន្ត​បង្ក ។ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជាក់ថា រថយន្ត​បង្កហេតុ នឹង រ៉ឺម៉ក​កង់​បី ត្រូវបាន​នគរបាល​ជំនាញ​ចុះមក​វាស់វែង អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​

4 (1) 4 (2) 4 (3)

 

Leave a Reply

(*) Required, Your email will not be published