រថយន្ដ​ដឹក​កុងតឺន័រ​បុក​ម៉ូតូ​ហុងដា​សេ ​១២៥​ ហើយ​កិន​ពីលើ​របួសធ្ងន់​​ម្នាក់

, , Leave a comment

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ដឹក​កុងតឺន័រ​មួយ គ្រឿង​បាន​ធ្លាក់​ក្បាល​ចូលទៅក្នុង ប្រឡាយទឹក​ស្អុយ​នៅតាម​ចិញ្ចើមផ្លូវ បន្ទាប់ពី​បើក​បុក​និង​កិន​ម៉ូតូ​មួយគ្រឿង ដែល​កំពុង​ជិះ​ឆ្លងផ្លូវ​បណ្ដាលឱ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

 

​ឧ​ប្ប​ត្ដិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០ នាទី​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៣​នៅ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ស្ថិត​ក្នុងភូមិ ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ​មិនត្រូវ បាន​គេ​ស្គាល់ឈ្មោះ​នោះទេ​គេ​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-2634​ត្រូវ​ក្រុម​ជនខិលខូច​ឆ្លៀតឱកាស លួច​កាច់់​យកទៅ​បាត់ ។ ចំណែក​រថយន្ដ ដឹក​កុងតឺន័រ​មួយគ្រឿង​នោះ​ម៉ាក​នីស្សា​ន់​ឌី​សែ​ល ពណ៌​ទឹកប្រាក់​ក្បាល ពាក់​ស្លាក លេខ​ភ្នំពេញ​3A-1669​និង​កន្ទុយ​ក្រោយ ពាក់​ស្លាក​លេខ​ភ្នំពេញ​4A-0856​ជា របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន ។​

 

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​រថយន្ដ​មួយគ្រឿង បាន​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ចំណែកឯ​ម៉ូតូ ជនរងគ្រោះ​បាន​បើកបរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង លុះ​ពេលមកដល់​ត្រង់ចំណុច​កើត ហេតុ​ក៏ត្រូវ​រថយន្ដបុក​ពេញទំហឹង​តែម្ដង ។​ ​ប្រភព​ដដែល​បាន​បន្ដថា​ក្រោយពេល​បុក​ម៉ូតូ​រួច​រថយន្ដ​នោះបាន​ជ្រុល​ធ្លាក់ ក្បាល​ចូលទៅក្នុង​ប្រឡាយទឹក​ស្អុយ​និង កិន​ម៉ូតូ​ជាប់​កង់​ក្រោយ​សំប៉ែត​ដូច​ចេក ចៀន ។ ចំណែកឯ​ជនរងគ្រោះ​បាន​រងរបួស ធ្ងន់ធ្ងរ​និង​ត្រូវបាន​រថយន្ដ​សង្គ្រោះ​៧១១ របស់​មន្ទីរពេទ្យ​កងពលតូច​លេខ​៧០​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះបន្ទាន់ ។ បន្ទាប់មក​នគរបាល ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជ ធានី​ភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង​និង​នាំយក​វត្ថុតាង​ទៅ​រក្សាទុក ៕​

3 (1) 3 (2)

 

Leave a Reply

(*) Required, Your email will not be published