រថយន្ដ​កាមរី​ឆ្លាម​បើក​បុក​គូទ​រថយន្ដ ​FUSO ​ឈប់​ស្ងៀម​លើ​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​ស្ដ្រី​ម្នាក់​ស្លាប់​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ស្ដ្រី​ម្នាក់​បាន​រងរបួស យ៉ាងធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​បាត់បង់ ជីវិត​ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​បន្ទាប់ពី​ស្ដ្រី​រងគ្រោះ​និង​ស្វាមី​បាន រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម​ពី​ភ្នំពេញ​ត្រឡប់មកផ្ទះ​វិញ​នៅ​ស្រុក​ស្អាង ហើយក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​បើក រថយន្ដ​ទៅបុក​គូទ​រថយន្ដ​មួយគ្រឿង​ទៀត ម៉ាក​FUSO​ដែល​តៃកុង​បាន​ឈប់​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១B។​

 

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៣ ស្ថិតក្នុង ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។ ក្រោយពី​កើតហេតុ​ជន រងគ្រោះ​ត្រូវបាន​រថយន្ដ​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ ដោយសារ​អាការ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏ បញ្ជូនបន្ដ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ ប្រទេស​វៀតណាម។ បើ​ទោះ​យ៉ាងនេះ ក្ដី​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ពេល ដឹក​តាម​រថយន្ដ​សង្គ្រោះ ។​

 

​មន្ដ្រីនគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​រហូត​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ​ហ៊ុន សុភាព អាយុ​៣២​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ធនាគារ​ស្ថាបនា​រួម​ដំណើរ​ជាមួយ​ប្ដី​ឈ្មោះ ពៅ ឡុង​ស្រេង អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ធនាគារ (​រងរបួស​ស្រាល​) ជនរងគ្រោះ​ទាំង​២ នាក់​ជិះ​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​កណ្ដាល 2A-6221 មាន ទីលំនៅ​ក្នុងភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ។ ចំណែក រថយន្ដ​ដែល​ត្រូវ​ជនរងគ្រោះ​បើក​បុក នោះ​ជា​រថយន្ដ​ម៉ាក FUSO ពាក់​ស្លាក លេខ​តាកែវ 3A-1734 ក្រោយពី​កើត ហេតុ​អ្នកបើកបរ​រថយន្ដ​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

 

​មន្ដ្រីនគរបាល​ខាងលើ​បាន​បន្ដថា មុនពេល​កើតហេតុ​សាក្សី​បានឃើញ ហេតុការណ៍​បាន​ប្រាប់​ឱ្យដឹងថា មាន​រថ យន្ដ​ធុន​ធំ​ដឹកទំនិញ​ម៉ាក FUSO បាន បើក​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​២១B ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ពេល​បើក​មកដល់​ចំណុចកើតហេតុ តៃកុង​រថយន្ដ​ម៉ាក FUSO បាន​ចត រថយន្ដ​លើ​ចិញ្ចើម​ផ្លូវជាតិ​ចុះ​ដើរទៅ​ទិញ ទឹក​សុទ្ធ ។ ស្របពេលនោះ​ក៏មាន​រថយន្ដ ម៉ាក​កាមរី​ឆ្លាម​បើក​មកពី​ទិស​ខាងជើង​ទៅ​ត្បូង​ដែរ​មកដល់​ក៏​បុក​ចូល​ក្រោម​គូទ​រថយន្ដ FUSO បណ្ដាលឱ្យ​គូទ​រថយន្ដ FUSO ចូលដល់​ក្នុង​កាប៊ីន​រថយន្ដ​ម៉ាក កាមរី​ឆ្លាម​ធ្វើឱ្យ​ស្ដ្រី​ដែល​រួម​ដំណើរ​ជា មួយ​រងរបួស​ត្រង់​គុម្ពត្រចៀក​ហូរឈាម​កក្លាក់​រីឯ​បុរស​ជា​តៃកុង​រថយន្ដ​ម៉ាក កាមរី​ឆ្លាម​មិនមាន​រងរបួស​អ្វី​ធ្ងន់ធ្ងរ នោះទេ ។​

 

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​នគ​រ បាលច​រា​ចរនៃ​អធិការដ្ឋាន​នគរបាល ស្រុក​ស្អាង​បាន​ចុះ​ទៅដល់​កន្លែង​កើត ហេតុ​ជួយ​ហៅ​រថយន្ដ​សាមុយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ និង​វាស់វែង ដកហូត​នាំយក​រថយន្ដ​ទាំង​២​គ្រឿង​មក រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់ ។​ ​សព​ស្ដ្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ផ្ទះ​នៅ​ភូមិ​ព្រែក ស្នង​ឃុំ​ព្រែក​គយ​វិញ ៕​

2

 

 

Leave a Reply

(*) Required, Your email will not be published