ទំនេរ​​គ្មាន​អ្វីធ្វើ​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ដ​មន្ដ្រី​ស្ថានទូត​សហគមន៍​អឺរ៉ុប​ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ដែល​ធ្វើ​សកម្មភាព​យក ដុំថ្ម​គប់​ទៅលើ​កញ្ចក់​រថយន្ដ​រប​ស់ម​ន្ដ្រី ស្ថានទូត​សហគមន៍​អឺរ៉ុប​បណ្ដាលឱ្យ​បែក​២​កន្លែង ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌទួលគោក​ឃាត់ខ្លួន​ភ្លាមៗ​ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព​រួច​ជិះ​ម៉ូតូ​គេច​បាន​ជាង​៥០០​ម៉ែត្រ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា ម៉ោង​៦​ល្ងាច​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៣ នៅមុខ​មន្ទីរពេទ្យ​កុមារ​ជាតិ​ផ្លូវ​សហព័ន្ធ  រុស្ស៊ី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ​ថន សេដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ  ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១១​វិទ្យាល័យ ជា ស៊ីម​សន្ធរម៉ុក ស្នាក់​នៅផ្ទះ​លេខ​៤០១ ផ្លូវ​១២៨ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។ រីឯ​ជនរងគ្រោះ​ឈ្មោះ ហ្វ្រេ​ន ស៊ី​ស្កូ​ចូល​សា ណាប​អាយ​បារ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ  ស្នាក់​នៅផ្ទះ​លេខ​10A សង្កាត់​ចតុមុខ ខណ្ឌដូនពេញ មុខរបរ ជំនួយការ​អនុព័ន្ធ​ស្ថាន​បេសកកម្ម​ស្ថាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ឈ្មោះ​អូស​មែន ប៊ូ​ស​ស៊ាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​បារាំង ស្នាក់នៅ​ផ្ទះជួល​លេខ​៤៧ ផ្លូវ​លេខ​៧៥ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ​មុខរប​រ​អ្នកទេសចរ​(​របួសស្រាល​)​ដោយ​កម្ទេច​កញ្ចក់​រថ​យន្ដ​ខ្ទាតចូល​ភ្នែក ។​ ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​រថយន្ដ​ម៉ាក ហ៊ីយ៉ាន់ដាយ​H1-200 ពណ៌​ស ពាក់​ស្លាក លេខ​CD-87007 ។ រថយន្ដ​បែក​កញ្ចក់ទ្វារ ខាងឆ្វេង​និង​កញ្ចក់​ខាងមុខ ។​

 

​ប្រភពព័ត៌មាន​ពី​មន្ដ្រីនគរបាល​ខណ្ឌ ទួលគោក​បានឱ្យដឹងថា នៅមុន​ពេល​កើត ហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​រថយន្ដ​ខាងលើ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ រុស្ស៊ី​ឆ្ពោះទៅ​ផ្សារ​ទួល​ពោធិ៍ចិនតុង ។ លុះ​ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​គី​ស្មាស់ ពណ៌ ក្រហម ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ​BC-2674 បានធ្វើ​សកម្មភាព  យក​ដុំថ្ម​គប់​ញ្ច​ក់​រថយន្ដ​ជនរងគ្រោះ  បណ្ដាលឱ្យ​បែក​ចំហៀង​ខាងឆ្វេង​និង​កញ្ចក់​ខាងមុខ ហើយ​ពេលនោះ​អំបែង​កញ្ចក់ បាន​ខ្ទាត​ទៅ​ត្រូវ​ភ្នែក​ខាងឆ្វេង​របស់​ជន រងគ្រោះ​ឈ្មោះ អូស​មែន ប៊ូ​ស​ស៊ាន  បណ្ដាលឱ្យ​របួសស្រាល ហើយ​ជនសង្ស័យ  ទាំង​៣​នាក់​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ​ជិះ​ដេញតាម​រហូត   ដល់​ចំណុច​មុខ​ហាង​កាហ្វេ​ផ្លូវ​កម្ពុជា ក្រោម​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​ធ្វើឱ្យ​ជនសង្ស័យ​ភិតភ័យ​បាន​ផ្ដួល ម៉ូតូ​ចោល គាប់​ជួន​ពេលនោះ​នគរបាល ខណ្ឌទួលគោក​ទៅដល់​ក៏​ចាប់បាន​ម្នាក់ រត់​រួច​២​នាក់ ។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌទួលគោក​ដើម្បី​សាកសួរ​និង កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕​

1

 

Leave a Reply

(*) Required, Your email will not be published