មេដឹកនាំ​កូរ៉េខាងជើង ក្រៅពី​យល់​ដឹង​នូវ​បញ្ហា​យុទ្ធ​សាស្ត្រ​យោធា​ប៉ុណ្ណោះទេ តែ​ក៏​ស្រឡាញ់​នឹង​ចូល​នូវ​វិស័យ​សិល្បៈដែរ​

, , Leave a comment

​ក្រុង​ព្យុងយ៉ាង ៖ ខណៈ Psy គឺជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង ឥឡូវនេះ​កូរ៉េខាងជើង​ក៏បាន​បង្កើត​ក្រុម​ចម្រៀង​ស្រី​សម្រាប់​តំណាង​ឲ្យ​ប្រទេស​របស់ខ្លួន​ដែរ​។​ ​ក្រុម​ចម្រៀង​នេះ​មាន​ឈ្មោះថា “Moranbong Music Band” ដែលមាន​សមាជិក​ ៥ ​នាក់​សុទ្ធតែ​ស្រី​ដែល​មាន​សម្រស់​ស្រស់​សោភា​ទាំងអស់ ហើយ​ក្រុម​នេះ​ត្រូវបាន​បង្កើត និង​ជ្រើសរើស​ដោយផ្ទាល់​ពី​សំណាក់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un​កាលពី​ឆ្នាំ​២០១២​។​

 

​លោក Kim Jong Un បាន​សរសើរ​ដល់​នាង Seon-u Hyang-hui​ដែលជា​មេក្រុម​ចម្រៀង​នេះ​ថា ការដឹកនាំ​របស់​នាង គឺ​ល្អ​ពីព្រោះ​នាង​បានធ្វើ​ឲ្យ​តន្ត្រីសម័យ និង​តន្ត្រីបុរាណ​មាន​លំនឹង​។ នេះ​ជា​ចំណុច​មួយ​ដ៏​ល្អ ដើម្បី​បំពេញចិត្ត​ប្រជាជន​កូរ៉េខាងជើង​ទាំងអស់​តាម​ការចង់បាន​របស់​ពួកគេ​។​ ​នេះ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មិន​ធ្លាប់​មាននៅ​កូរ៉េខាងជើង​សោះ ដោយ​ប្រទេសមួយ​នេះ​បាន​បង្កើត​ក្រុម​ចម្រៀង “Moranbong Music Band” មួយ​នេះ​ឡើង ពីព្រោះ​មនុស្ស​គ្រប់គ្នា ដឹងថា កូរ៉េខាងជើង គឺជា​ប្រទេស​ដែល​ឯកោ និង​មិនមាន​ការទាក់ទង​ជាមួយ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​ហើយ ជា​ប្រទេស​បាន​ផលិត​អាវុធ​ប្រល័យ​លោក​តាំងពី​យូរណាស់​មកហើយ​៕

16 (1) 16 (2) 16 (3) 16 (4)

 

Leave a Reply

(*) Required, Your email will not be published