ដេក​គ្រេច​ក​មិនមែន ជា​រឿង​តូចតាច

, , Leave a comment

​ក្នុង​មួយជីវិត​លោក​អ្នកយើង​ជឿជាក់ថា ប្រហែលជា​ធ្លាប់​ជួបនឹង​ឧបទ្ទវហេតុ​ដេក​គ្រេច​-​ក ដោយ​អាការ បែបនេះ​កើតមានឡើង​ក្រោយពេល​ភ្ញាក់​ពី​ដំណេក ។ ទោះបីជា​គេ​មិនអាច​ពិសោធ​បាន​ថា  ជា​អាការ​គ្រេច​-​ក ពិត​មែនឬ​អត់​ក្តី​ក៏​អាការ​បែបនេះ​វា​បង្ក​ការឈឺ​ចុកចាប់​មិន​អន់​ប៉ុន្មាន​ឡើយ ។ តើ​អាការ​គ្រេច​-​ក​គឺជា​អ្វី បាត់​ដោយ​ខ្លួនឯង​ដែរ​ឬ​អត់ ចាំបាច់​លេបថ្នាំ​ដែរឬទេ ?

 

​គ្រេច​-​ក ជា​អាការ​កើតចេញពី​ការឈឺ​ចុកចាប់​សាច់ដុំ​ភ្លាមៗ​ក្រោយពេល​ភ្ញាក់​ពី​ដំណេក ដែល​អាច​កើត មាននៅ​ត្រ​ង់ក ឬ ចំហៀង​ណាមួយ ។ ការ​ងាកឆ្វេង​ងាកស្តាំ​មិនបាន​ស្រួល​កម្រើក​ឆ្អឹងថ្គាម​ក៏​មិនសូវ​បាន​ព្រម ទាំង​ឈឺក្បាល​ទៀតផង ។ ប្រសិនបើ​អាការ​ធ្ងន់​អាច​ស្ពឹក​ទៅដល់​ដៃ ឬ ដើម ស្មា​ផងដែរ ។​

វិធី​ដោះស្រាយ​គឺ​ប្រសិនបើ​ក្រោយពេល​ភ្ញាក់​ពី​ដំណេក ហើយ​កើតមាន​អាការ​គ្រេច​-​ក​នោះ គឺ​ថ្ងៃ ទីមួយ យើង​ណែនាំ​ឱ្យ​អង្គុយ​ក្នុង​ចលនា​មួយ​តាម សម្រួល ។ ប្រើ​ក្រណាត់​ត្រជាក់​ស្អំ​នៅលើ​សាច់ដុំ ដែល​ឈឺ​ដើម្បីឱ្យ សាច់ដុំ​រលា​មកវិញ ។​

ថ្ងៃទី​ពីរ បន្ត​ការ​ស្អំ​ទៅទៀត ដើម្បី​កាត់បន្ថយ​អាការ​រលាក​សាច់ដុំ​ផ្អាក​ធ្វើ​សកម្មភាព​-​ក រយៈពេល ពី ១ – ២ ថ្ងៃ នោះ​អា​ការឈឺ​នឹង​បាន​ធូរស្បើយ​ជា ធម្មតា​នៅក្នុង​រយៈពេល​តែ ៧ ថ្ងៃ ។​ ​ប៉ុន្តែ​ក្នុងករណី​មាន​អា​ការឈឺ​-​ក​ខ្លាំង អាច​ទទួលទាន​ឱសថ​ទប់ស្កាត់​អាការ​រលាក និង ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ពេល​ក្តៅខ្លួន​តែប៉ុណ្ណោះ ។​

 

​ការជ្រើសរើស​ខ្នើយកើយ​ឱ្យបាន​សមរម្យ​ជាមួយនឹង​-​ក ក៏​ជា​ទង្វើ​មួយ​យ៉ាងសំខាន់ ជួយ​ឱ្យ​លោកអ្នក ដេក​បាន​លក់​ស្រួល​មិន​ឈឺ​-​ក​ដែរ ។ ខ្នើយ​ដែល​អ្នក​គួរ​ជ្រើស​រើសយក​គឺមាន​ទំហំ​ធំ​វែង ហើយ​ក្រាស់​ល្មម មិន​ទន់​ពេក ឬ រឹង​ពេក ។ ខ្នើយ​ដែល​ចាត់ ទុក​ថា​អាច​ប្រើការ​បាន​គឺ​ក្រោយពេល​កើយ​ហើយ​នៅ​រក្សា​កម្ពស់​បាន​ប្រមាណ​ជា ៦ សង់ទីម៉ែត្រ ទើប​ធ្វើឱ្យ​ក​របស់​អ្នក​មិន​កោង​ពេក​ឬក៏​ងើយ​ពេក ៕​

15 (1) 15 (2)

 

Leave a Reply

(*) Required, Your email will not be published