ទុក​ម៉ូតូ​មិន​ដក​កូនសោ​ត្រូវ​ជនសង្ស័យ​លួច​តែ​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​

, , Leave a comment

​ខេត្តកំពង់ចាម​ ៖ បុរស​ម្នាក់​បាន​ទុក​ម៉ូតូ​និង​កូនសោ​ចោល​រួច​ចូលទៅ​ធ្វើការ​ជា​អ្នកបើក​គ្រឿងចក្រ​ឲ្យ​ក្រុមហ៊ុន​ដំឡូង​មី ពេល​ចោរ​ឃើញ​ក៏​លួច​ជិះ​ទៅ​បាត់ ប៉ុន្តែ​ត្រូវបាន​កម្លាំង​អ​.​ហ​.​ស្រុក​មេមត់​ស្ទា​ក់បាន​ជនសង្ស័យ​និង​ម៉ូតូ ប្រគល់​ឲ្យ​វិញ បន្ទាប់ពី​មាន​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច​ភ្លាមៗ​ក្រោយ​កើតហេតុ​។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​បុស្ស​តា​កុក ខាងមុខ​រោងចក្រ​ដំឡូង​មី​មួយកន្លែង​ស្ថិតក្នុង​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម​។​

 

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មេមត់ លោក​ព្រំ វុទ្ធី បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​ប៉ាល់ ផលិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​កក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្ន​ជា​កម្មករ​ក្នុង​រោង ចក្រ​ដំឡូង​មី​ស្ថិតនៅ​កន្លែងកើតហេតុ​ខាងលើ​ថា​មាន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់ គេ​យកទៅ​។ ភ្លាមនោះ​លោក​បាន​បញ្ជា​មក​កងរាជអាវុធហត្ថ​ស្រុក​ឲ្យ​ស្ទា​ក់មក​គោលដៅ​ដើម្បី​ស្វែងរក ជនសង្ស័យ​ជា​ចោរ​ខាងលើ ហើយក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ធុន ធាក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្តកំពង់ចាម រួម​នឹង​វត្ថុតាង​ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង​ដែល​ចោរ​នោះ​លួច​យកទៅ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​៧​មករា ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម​តែម្ដង​។​ ​លោក​មេ​បញ្ជា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕​

14

 

Leave a Reply

(*) Required, Your email will not be published