រពឹសដៃ​ចង្រៃ​ប្រាណ​យក​កាំភ្លើង​នគរបាល​បង្វិលលេង​​ធ្លាក់​ផ្ទុះ​ចំ​ដើមទ្រូង​ស្លាប់​មួយ​រំពេច​

, , Leave a comment

ខេត្ដ​កំពង់ចាម ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណៈ​យក​កាំភ្លើង​របស់​មន្ដ្រី​នគរ បាល​មក​បង្វិល​លេងរ​បូ​តដៃ​ធ្លាក់​ទៅលើ ដី​ផ្ទុះ​ចំ​កណ្ដាលដើមទ្រូង ។ អធិការ​ស្រុក​ពញាក្រែក​លោក​វរសេនីយ៍ត្រី ប្រាក់ ប៊ុន​ណុន ឱ្យដឹងថា ជន​រង គ្រោះ​មានឈ្មោះ​ហួន ហ៊ឹម អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ឆ្នុ​ត ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ខេត្ដ​កំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ​ជាមួយ​ឈ្មោះ ក​យ ជា​កម្មករ នៅ​ចំណុច​ច្រក​ល្បៀ​ង​កូនជ្រូក​។ រីឯ​ម្ចាស់ អាវុធ​មានឈ្មោះ​ឃួន សំអឿន ជាម​ន្ដ្រី ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្រែក​នៃ​អធិការ ស្រុក​ពញាក្រែក ។​

 

​តាម​របាយការណ៍​នគ​របាល​ស្រុក ពញាក្រែក​ឱ្យដឹងថា នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​១១ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ឃួន សំអឿន (​ម្ចាស់​អាវុធ​) ជាម​ន្ដ្រី​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​ឃុំ​ក្រែក​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាក្រែក ជនរងគ្រោះ​បានមក លេង​ផ្ទះ​ឃួន សំអឿន ក្នុង​ខណៈនោះ​ឈ្មោះ ឃួន សំអឿន កំពុង​ហូបបាយ ក៏​ហៅ​ជន រងគ្រោះ​ឈ្មោះ​ហួន ហ៊ឹម មក​ហូបបាយ​ជា មួយ​គ្នា ។​

 

​ជាមួយគ្នា​នោះ​ក៏មាន​ឈ្មោះ ឆន លី​យ៉ុង ជា​កម្លាំង​សិ​ករង​ស្រុក​ពញា ក្រែក​ចូលមក​ដល់​ឈ្មោះ​ឃួន សំអឿន ក៏ សួរថា “​កាំភ្លើង​អញ​រឺ​ស័​រ​វា​ដូច​គាំងៗ​ជួយ មើល​អញ​បន្ដិច​” ។ ភ្លាមនោះ​ឈ្មោះ​ឆន លី​យ៉ុង បាន​យក​កាំភ្លើង​មកកាន់​បង្វិល ដោះ​មើល​ហើយ​បាន​ប្រាប់​ម្ចាស់​អាវុធ ឈ្មោះ​ឃួន សំអឿន​វិញ​ថា “​កាំភ្លើង​ឯង​ងាប់​រឺ​ស័​រ​កៃ​” ពេលនោះ​ឈ្មោះ​ឆន លី​យ៉ុង បាន​យក​អាវុធ​ទៅ​ទុក​លើ​គ្រែ​ឱ្យ វិញ និង​បាន​ផ្ដាំផ្ញើ​ថា កុំ​ប្រើ​កាំភ្លើង​នេះ ទៀត​ប្រយ័ត្ន​មាន​គ្រោះថ្នាក់ ហើយ​បើ​យក ល្អ យក​កាំភ្លើង​នេះ​ទៅ​សួរ​ខាង​បច្ចេកទេស ទើប​គេ​ដឹង ។ ភ្លាមនោះ​ឈ្មោះ​ហួន ហ៊ឹម ក៏បាន​ហូបបាយ​រួច​មុន ក៏​រំកិល​ខ្លួន​ទៅលើ គ្រែ​ទាញយក​កាំភ្លើង​មកកាន់ និង​បង្វិល លេង​បណ្ដាលឱ្យ​ធ្លាក់​ទៅ​ដី​ផ្ទះ​ឡើង​ចំនួន​១ គ្រាប់​ត្រូវ​ដើមទ្រូង​ស្លាប់​នៅ​កន្លែង​តែម្ដង​។​ ​ចំពោះ​ករណី​ធ្លាក់​អាវុធ​ផ្ទុះ​ស្លាប់​បុរស ខាងលើនេះ​តើ​តាម​ច្បាប់គ្រប់គ្រងអាវុធ ជាតិ​ផ្ទុះ ម្ចាស់​អាវុធ​មានទោស​ដែរឬទេ​?

 

​ទាក់ទិន​បញ្ហា​នេះ​លោ​វរសេនីយ៍ត្រី ប្រាក់ ប៊ុន​ណុន អធិការ​ស្រុក​ពញាក្រែក បានឱ្យដឹងថា បើ​ច្បាប់​តម្រូវ និង​ចាំបាច់ ឱ្យ​នាំខ្លួន​ម្ចាស់​អាវុធ​លោក​នឹង​ចាត់ការ គឺ​មិន​បណ្ដោយឱ្យ​ជន​មាន​កំហុស​ធ្វើ​អ្វី​ខុស នឹង​ច្បាប់​នោះទេ ៕​

13

 

Leave a Reply

(*) Required, Your email will not be published