ជាងផ្សារដែក​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជាងផ្សារដែក​ម្នាក់​ឈ្មោះ​ភឿន សារី ត្រូវ​ខ្សែភ្លើង​ឆក់​ពេល​កំពុង​ផ្សា​ដំបូល​ផ្ទះជួល​មួយកន្លែង​កាលពី​វេលា​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២ មិថុនា ២០១៣ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​កាល់ម៉ែត ។​ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​មាន​អាយុ​១៨​ឆ្នាំ ភេទ​ប្រុស មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​បត់​ស​ន្ទា ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង​បាន​នាំ​ក្រុម​ជាង​ផ្សា​ដែក​មាន​គ្នា​៤-៥​នាក់​ទៅ​ផ្សា​ដែក​ដំបូល​ផ្ទះជួល​ឱ្យគេ​នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ខណៈពេល​កំពុង​ផ្សា​ដំបូល​ក៏មាន​ចរន្តអគ្គិសនី​ឆ្លង​ចេញពី​ខ្សែ​ដែកស្វាន​ចូល​តាម​ចំរឹង​ដែក​ដំបូល​បាន​ឆក់​បុរសរងគ្រោះ​ធ្លាក់​ទើរ​លើ​ធ្នឹម​។ ឃើញ​ហេតុការណ៍​ដូចនេះ​ក្រុម​ជាង​នៅក្រោម​ក៏រ​ត់ទៅ​បិទ​បារ៉ែត​ភ្លើង ហើយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ប៉ុន្តែ​ជា​អកុសល​បុរស​ម្នាក់នេះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕​

12 12 (1)

 

Leave a Reply

(*) Required, Your email will not be published