យុវជន​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​ទៅបុក​រ៉ឺម៉ក​ម៉ូតូ ហើយ​ឡូឡា​ឈ្លោះប្រកែក​គ្នា រហូតដល់​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​

, , Leave a comment

​រាជធានីភ្នំពេញ​ ៖ យុវជន​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ប​ពី មក​បុក​ចំ​ពីក្រោយ​រ៉ឺ​ម៉ូតូ នៅ​ចំណុច មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ០០ និង ២៥​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៣ ហើយ​យុវជន​នោះបាន​ឡូឡា​រករឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ភាគី​ខាង​ម្ចាស់​រ៉ឺម៉ក រហូត​ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​។  

 

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន​បង្កហេតុ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កូ​ប​ពី ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ នៅមុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក៏​ជ្រុល​ល្បឿន​ទៅបុក រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្កូ​ប​ពី​រងរបួស​ស្រាល ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​នោះ គឺ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ស្កូ​ប​ពី មិនបាន​ធ្វើការ​សុំទោស​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៅលើ​ភាគី​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​ឡើយ ផ្ទុយទៅវិញ បែរជា​ឡូឡា រករឿង​ឈ្លោះប្រកែក​គេ​ទៀត រហូត​ឮ​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​។

 

​បន្ទាប់ពី​កើតហេតុ ដោយសារតែ​ភាគី​ទាំងសងខាង​និយាយ​ប្រកែក រកតែ​ស្តាប់​គ្នា​មិនបាន សមត្ថកិច្ច​ក៏​សម្រេចចិត្ត​ដកហូត​ម៉ូតូ​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

10 (2) 10

 

Leave a Reply

(*) Required, Your email will not be published