ស្រី​ស្រស់​ម្នាក់ បើករថយន្ត​ហាយ​ឡេ​ន​ឌ័​រ បុក​ម៉ូតូ​របួស​២​នាក់ មិន​ចុះ​ពីលើ​រថយន្ត​ទៀត​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ នារី​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារ​ដោយ​ស្រី​ស្រស់​ម្នាក់​បើករថយន្ត​ហាយ​ឡេ​ន​ឌ័​រ បុក​ម៉ូតូ​សង់​កូរ៉េ កំពុងបើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បុក​ពេញទំហឹង នៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ជិត​ផ្សារ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ស្ទឹងមានជ័យ កាលពី​វេលា​ម៉ោង ១០ និង ៣៥​នាទី យប់​ថ្ងៃទី​១ មិថុនា ២០១៣​។​

 

​សមត្ថកិច្ច​និយាយថា រថយន្ត​ដែល​បុក​ជាមួយ​ម៉ូតូ​សង់​កូរ៉េ ម៉ាក ហាយ​ឡេ​ន​ឌ័​រ បើកបរ​ដោយ​នារី​ម្នាក់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។ ក្រោយពី​កើតហេតុ​ស្រី្ត​នោះ មិន​ព្រម​ចុះ​ពីលើ​រថយន្ត​ទេ គឺ​ចង់​បើករថយន្ត​ចេញ​តែម្តង​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខ្មែរ-​សូ​វៀត​៕​

09 09 (2) 09 (3)

 

Leave a Reply

(*) Required, Your email will not be published