អំពើហិង្សា​រវាង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​នឹង​អ៊ិ​ង​ស្លាម​នៅ​មី​យ៉ាន់​ម៉ា​ឈានចូល​ថ្ងៃទី​២

, , Leave a comment

​អំពើហិង្សា​សាសនា​កើតឡើង​នៅ ភាគខាងត្បូង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​អូស បន្លាយ​ដល់​ថ្ងៃទី​២​ហើយ​នា​ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ​២០១៣ ដោយ​មនុស្ស​ម្នាក់ ត្រូវគេ​កាប់​រហូតដល់​ស្លាប់និង​៤​នាក់ រងរបួស ។​ ​ប៉ូលិស​បាន​បាញ់​គំរាម​ដើម្បី​បំបែក ក្រុម​បង្កចលាចល​ប៉ះទង្គិច​គ្នា​រវាង សាសនិក​អ៊ិ​​ស្លាម នឹង​ពុទ្ធសាសនិក​ស្ថិត នៅក្នុង​ស្រុក​ឡា​ស៊ីអូ រដ្ឋ​សាន ។​ ​អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក យែ​ត ហុក បាន​បញ្ជាក់ថា បុរស ម្នាក់​បាត់បង់​ជីវិត​ដោយ​ត្រូវគេ​កាប់​នឹង កាំបិត​រហូតដល់​ស្លាប់ ។​

 

​អំពើហិង្សា​បង្ហូរឈាម​ពាក់ព័ន្ធ​នឹង សាសនា​បានកើត​ឡើង​នៅ​មី​យ៉ាន់​ម៉ា នាពេល​កន្លងមក ។ ពលរដ្ឋ​ក្នុង​តំបន់ ម្នាក់​បានឱ្យដឹងថា មនុស្ស​មួយក្រុម​កាន់ ដំបង​ឆ្ពោះទៅកាន់​ទីក្រុង​ឡា​ស៊ីអូ​រក​ចាប់ ខ្លួន​ជនជាតិ​អ្ស៊ិ្ល​ា​ម ។ មន្ទីរពេទ្យ​នៅក្នុង តំបន់​បាន​បញ្ជាក់ថា មាន​អ្នករងរបួស សម្រាក​នៅ​ទីនោះ​សុទ្ធសឹងតែ​ជា​ពុទ្ធ សាសនិក ។​ ​មន្ដ្រី​ក្នុង​តំបន់​បាន​បញ្ជាក់ថា អំពើ ហិង្សា​ផ្ទុះ​កើតឡើង​នៅ​ថ្ងៃទី​២៨ ខែឧសភា នៅពេល​ស្ដ្រី​អ្នក​កាន់​ព្រះពុទ្ធសាសនា ម្នាក់​រង​ការវាយប្រហារ​ពី​ក្រុម​សាសនិក អ៊ីស្លាម ៕​

04 (2)

 

Leave a Reply

(*) Required, Your email will not be published