ការបំពុល​បរិយាកាស បម្រែបម្រួល​អាកាសធាតុ ជា​ប្រភព​បង្កឱ្យមាន​វីរុស​ចម្លែកៗ​

, , Leave a comment

​ក្រុម​អ្នកឯកទេស​បាន​សន្និដ្ឋាន​ថា បម្រែបម្រួល​អាកាសធាតុ​និង​ការបំពុល​បរិស្ថាន​រស់​នៅ​ជា​មូលហេតុ​បង្ក ឱ្យមាន​គ្រោះមហន្ដរាយធម្មជាតិ ពិសេស គឺ​ជំងឺ​តម្កាត់​ផ្សេងៗ​ដែលមិន​ធ្លាប់​កើត មាន​ពីមុនមក អាច​គំរាមកំហែង​ដល់ អាយុជីវិត​របស់​មនុស្ស ។​ ​ពេលកន្លងមក​គេ​បាន​រកឃើញ ប្រភេទ វីរុស​ចម្លែកៗ​ដែល​អាច​ឆ្លង ពី​សត្វ​ទៅ​មនុស្ស ពី​មនុស្ស​ទៅ​មនុស្ស អាច​ឆក់ យកអាយុ​ជីវិត​គ្រប់ពេលវេលា​។ អាកាសធាតុ​ប្រែប្រួល​បរិយាកាស​អាប់អួ គួបផ្សំ​នឹង​បរិស្ថាន​រស់នៅ​មិន សូវ​ល្អប្រសើរ​ធ្វើឱ្យ​ពិភពលោក​ទាំងមូល បាន​លេចឡើង​វីរុស​ប្រភេទ​ថ្មី​ដែល​មិន ធ្លាប់​ជួបប្រទះ​ពីមុនមក ពិបាក​ក្នុងការ ទប់ស្កាត់​ព្យាបាល ដោយ​ក្រុម​អ្នក​វិទ្យា សាស្ដ្រ​ស្រាវជ្រាវ​មិនទាន់​រកឃើញ​វិធីសាស្ដ្រ ឬ​ឱសថ​សម្រាប់​ប្រឆាំងនឹង វីរុស​ទាំងនោះ ។​

 

​ជំងឺ​ចម្លែកៗ​ដែល​បាន​កើតឡើង​នា ពេលកន្លងមក ដូចជា​ជំងឺ A/H1N1 ជំងឺ គ្រុនផ្ដាសាយ​បក្សី H5N1…​ហើយ​នៅ ពេល​ថ្មីៗ​នេះ​មាន​ជំងឺ​គ្រុនផ្ដាសាយ ប្រភេទ​H7N9​បាន​ផ្ទុះឡើង​នៅ​ប្រទេស ចិន​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់ ប្រជាពលរដ្ឋ ។ ក្នុងពេល​នេះដែរ វីរុស​កូ​រូ​ណា ក៏​កំពុង​ញាំញី អាយុជីវិត​ពលរដ្ឋ ជាច្រើន​នៅលើ​ពិភពលោក ។​ ​វីរុស​ប្រភេទ​ថ្មី​ដែល​ទើបតែ​រកឃើញ  នោះ​មិន​ត្រឹមតែ​គំរាមកំហែង​ដល់​អាយុ ជីវិត​នោះទេ ថែមទាំង​បំផ្លាញ​ទ្រព្យ សម្បត្ដិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀតផង​។  ជាក់ស្ដែង​នៅក្នុង​ប្រទេស​ចិន ជំងឺ H7N9 បាន​បំផ្លាញ​ទ្រព្យសម្បត្ដិ​រហូត​ដល់​ទៅ​១ ពាន់​លាន​យេន​ក្នុង​មួយថ្ងៃ ។​

 

​វីរុស​ប្រភេទ​ថ្មី​ដូច​ជំងឺសារ​សម្លាប់​មនុស្ស​នៅ​អារ៉ាប៊ីសាអ៊ូឌីត​

​នៅ​ថ្ងៃទី​២២ ខែឧសភា ក្រសួង​សុខា ភិ​បាល​អារ៉ាប៊ីសាអ៊ូឌីត​បានប្រកាស​ថា មាន​ជនរងគ្រោះ​ម្នាក់ទៀត​បាត់បង់​ជីវិត ដោយ​ផ្ទុក​វីរុស​ប្រភេទ​ដូចជា​វីរុស​សារ (virus corona) ធ្វើឱ្យ​ចំនួន​អ្នកស្លាប់ កើន​ដល់​១៧​នាក់​ដោយសារ​វីរុស​នេះ ។​

 

​នៅក្នុង​សេចក្ដីប្រកាស​តាម​គេហ ទំព័រ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា “​កាលពី​ថ្ងៃទី​២១ ខែឧសភា បុរស​ម្នាក់ មិនមែនជា​ជនជាតិ​អារ៉ាប់​បាន​បាត់បង់ ជីវិត​នៅ​មន្ទីរពេទ្យ​កាស៊ី​ម ក្រោយពេល ចូល​សម្រាក​ព្យាបាល​បាន​ប៉ុន្មាន​ថ្ងៃ​” ។ កាលពី​ថ្ងៃទី​២១ ខែឧសភា កន្លងមក​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​ពី​អ្នក ឆ្លង​វីរុស corona ថ្មី​ម្នាក់ទៀត​នៅ​តំបន់ ភាគ​ខាង​កើតជា​តំបន់​ដែលមាន​ការ ឆ្លង​រាលដាល​នៃ​ប្រភេទ​ជំងឺ​នេះ ។​

 

​កាលពី​សបា្ដហ៍​មុន អង្គការ​សុខភាព ពិភពលោក WHO ក៏បាន​ប្រកាសថា បុគ្គលិក​សុខាភិបាល​២​រូប​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​បាន​ឆ្លង​វីរុស​ដ៏​គ្រោះថ្នាក់​នេះ ពី​អ្នកជំងឺ ។ ទាំងនោះ​ជា​ភស្ដុតាង​មួយ បង្ហាញ​ឱ្យ​ច្បាស់​ថា វីរុស corona អាច រាលដាល​ពី​មនុស្ស​ទៅ​មនុ​ស្សបាន​យ៉ាង ឆាប់រហ័ស ។ បុគ្គលិក​២​រូប​ដែល​ឆ្លង វីរុស​នោះ​គឺមាន​បុរស​វ័យ​៤៥​ឆ្នាំ និង​ស្ដ្រី វ័យ​៤៣​ឆ្នាំ ។​ ​ចំណែក​នៅ​ប្រទេស​បារាំង​វិញ ក៏មាន ករណី​សង្ស័យថា​បាន​ឆ្លង​វីរុស​corona ពី​បុរស ស្ដ្រី​២​នាក់​ខាងលើ ដោយសារ អ្នកដទៃ​ទៀត​បាន​ស្នាក់​នៅក្នុង​បន្ទប់​រួម គ្នា​ក្នុង​មន្ទីរពេទ្យ ។​

 

​ចាប់តាំងពី​វីរុស​corona លេចមុខ នៅ​ខែកញ្ញា ឆ្នាំ​២០១២ នៅ​ទូទាំង​ពិភព លោក​មាន​មនុស្ស​៤២​នាក់​បាន​ឆ្លង​វីរុស នេះ ក្នុងនោះ​២២​នាក់​បាត់​បង់ជីវិត ។ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មាន​អ្នកស្លាប់ ច្រើនជាងគេ​បំផុត​ដោយ​វីរុស​ប្រភេទ​ថ្មី នេះ ក្រៅពីនេះ​នៅក្នុង​ប្រទេស​ហ្ស៊​ក​ដង់ កាតារ អាល្លឺម៉ង់ អង់គ្លេស បារាំង ក៏ មាន​អ្នកស្លាប់​ដោយ​វីរុស​ប្រភេទ​ថ្មី​នេះ ផងដែរ ។​

 

​ចិន​បាត់បង់​ទឹកប្រាក់​១​ពាន់​លាន​យេន​ក្នុង​មួយថ្ងៃ​

​តាម​សមាគម​កសិដ្ឋាន​ចិញ្ចឹមសត្វ នៅ​ចិន​បានឱ្យដឹងថា វិស័យ​កសិកម្ម ចិញ្ចឹមសត្វ​ក្នុងប្រទេស​នេះ​ទទួលរង​ការ ខាតបង់​យ៉ាង​ធំធេង​គឺ​រហូតដល់​៤០​ពាន់ លាន​យេន ស្មើ​៦,៥​ពាន់​លាន​ដុល្លារ អាមេរិក គឺ​មធ្យម​មួយថ្ងៃ​ចិន​ត្រូវ​ខាត បង់​ទឹកប្រាក់​១​ពាន់​លាន​យេន​ដោយសារ វិ​រុស​គ្រុនផ្ដាសាយ​ប្រភេទ​ថ្មី H7N9 ។​

 

​ចាប់តាំងពី​ពេល​គេ​រកឃើញ​វីរុស H7N9 នៅ​ចុងខែ​មីនា ឆ្នាំ​២០១៣ មន្ដ្រី រដ្ឋាភិបាល​បានសម្រេច​ឱ្យ​បិទទ្វារ​ទីតាំង ទិញដូរ​សត្វ​ចិញ្ចឹម​នៅ​តំបន់​ដែល​រក ឃើញ​វីរុស​នោះ​ក្នុង​គោលដៅ​រារាំង​ទប់ ស្កាត់​កុំឱ្យ​កើតឡើង​កាន់តែ​ធំ​។

កសិដ្ឋាន​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវ​សម្លាប់សត្វ​មាន់​ទា​ទាំងអស់​បង្ការ ជំងឺ​គ្រុនផ្ដាសាយ​នោះ ។ មួយវិញទៀត តម្លៃ​ស៊ុតមាន់ ទា ធ្លាក់ចុះ​រហូតដល់​៣០ ទៅ​៤០​ភាគរយ ដោយសារ​វីរុស​H7N9​។ លទ្ធផល​ចុងក្រោយ គឺ​កសិដ្ឋាន​ជាច្រើន ត្រូវ​បិទទ្វារ​ដោយសារ​ជំពាក់​បំណុល និង ប្រាក់​ការ​ខ្ពស់​ពេល​ទៅ​បុល​ធនាគារ​។ ទាំងនោះ​ហើយ​បានធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន មួយចំនួន​ផ្អាក​សកម្មភាព​ចិញ្ចឹមសត្វ បញ្ចៀស​ការខូចខាត​កាន់តែច្រើន បន្ថែមទៀត ។​

ក្រុម​អ្នកឯកទេស​បានឱ្យដឹង​ថា ក​សិ ដ្ឋា​ន​នៅ​ចិន​ត្រូវ​ចំណាយពេល​ច្រើន​ទៀត ទើប​អាច​ប្រសើរ​ដូចដើម​។ គិត​មកដល់  ពេលនេះ វីរុស​H7N9 សម្លាប់​មនុស្ស ៣៣​នាក់​ក្នុងចំណោម​អ្នក​ដែល​ផ្ទុក​វីរុស នេះ​១៣០​នាក់​នៅ​ទូទាំងប្រទេស​ចិន ។​

ក្រុម​អ្នកស្រាវជ្រាវ​វេជ្ជសាស្ដ្រ​បង្ហាញ ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​វីរុស​ប្រភេទ ថ្មី​ពិសេស​គឺ​វីរុស​កូ​រ៉ូ​ណា ដែលមាន​ការ ប្រែប្រួល​តាម​បរិយាកាស ហើយ​ងាយ ស្រួល​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស ក្លាយទៅជា​អាសន្នរោគ​ជា​ទ្រង់ទ្រាយ​ធំ បាន​គ្រប់ពេល ។ វីរុស​កូ​រ៉ូ​ណា មាន​ទ្រង់ ទ្រាយ​ដូចជា​វីរុស​សារ​(SARS) អាច​ឆ្លង តាមផ្លូវ​ដង្ហើម​ដូចដែល​បានកើត​ឡើង កាលពី​១០​ឆ្នាំមុន​នៅ​តំបន់​អាស៊ី​សម្លាប់ មនុស្ស​រហូតដល់​ទៅ​៨០០​នាក់ ។ ពេល នេះ​ក្រុម​វេជ្ជសាស្ដ្រ​ស្រាវជ្រាវ​កំពុងតែ បើក​ការស្រាវជ្រាវ​រក​ឱសថ​បង្ការ​ជំងឺ នេះ​កុំឱ្យ​រាលដាល​ទ្រង់ទ្រាយ​ធំ​មិនអាច ទប់ទល់​បាន​នោះ ៕​

03 03 (2) 03 (3) 04

 

Leave a Reply

(*) Required, Your email will not be published