កូរ៉េខាងត្បូង​បិទទ្វារ​រោងចក្រ​បរមាណូ​អគ្គិសនី ​២ ​កន្លែង​

, , Leave a comment

ក្រុង​សេអ៊ូល ៖ កូរ៉េខាងត្បូង​បាន​បិទ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ​ក្រោយ​ការ ត្រួតពិនិត្យ​មើលឃើញថា រោងចក្រ​អគ្គិសនី​បរមាណូ​នោះ​មិន​គ្រប់​កម្រិត​សុវត្ថិ ភាព​នោះទេ ។  ក្រសួង​ត្រួតពិនិត្យ​សុវត្ថិភាព​បរមាណូ​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៣​បាន​បញ្ជាក់ថា គ្មាន​ការរីក​សាយភាយ​សារធាតុ​វិទ្យុសកម្ម​ពី​រោងចក្រ អគ្គិសនី​បរមាណូ​ហ្គោ​រី និង វ័ល​ស៊ុ​ង​ឡើយ ។​

 

​ឆ្នាំ​២០១២ មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជុំវិញ​កម្មវិធី​បរមាណូ អគ្គិសនី ទើប​ធ្វើឱ្យ​មន្ដ្រី​ទទួលខុសត្រូវ​ចាំបាច់​ត្រូវតែ​ត្រួតពិនិត្យ​កម្រិត​សុវត្ថិភាព នៅតាម​រោងចក្រ​ទាំងនោះ ។ ពេលនេះ​កូរ៉េខាងត្បូង​ចាំបាច់​ត្រូវតែ​បិទទ្វារ​រោង ចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលបរមាណូ​ទាំង​២​ខាងលើ​ដោយសារតែ​រកឃើញ លិខិតធានា​កាលបរិច្ឆេទ​ប្រើប្រាស់​ក្លែងក្លាយ​។  ការបិទ​រោងចក្រ​អគ្គិសនី​ទាំង​២​នេះ​មិន បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នោះឡើយ ប៉ុន្ដែ​ក្រសួង​គ្រប់គ្រង  បណ្ដាញ​នេះ​បាន​ស្នើឱ្យ​ពលរដ្ឋ​សន្សំសំចៃ ។​

 

​បច្ចុប្បន្ន មាន​រោងចក្រ​អគ្គិសនី​បរមាណូ​១៣​ទីតាំង​ក្នុងចំណោម​២៣​កំពុង​ដំណើរ ការ​។ ប៉ុន្ដែ​ដោយ​ចំនួន​ដំណើរការ​តិចតួច​ប្រជាពលរដ្ឋ​បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​ខ្វះ​អគ្គិសនី​នា​រដូវក្ដៅ ។​ ​តាម​គម្រោង​រដ្ឋាភិបាល​កូរ៉េ​ខាង ត្បូង​ប្ដេជ្ញា​ជំរុញ​កម្មវិធី​អគ្គិសនី​បរមាណូ​តាំង ពី​ពេលនេះ​ដល់​ឆ្នាំ​២០៣០ នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង​នឹងមាន​រោងចក្រ​អគ្គិសនី បរមាណូ​១៦​បន្ថែមទៀត ៕​

SKOREA-NUCLEAR-ENERGY

 

Leave a Reply

(*) Required, Your email will not be published