វាយប្រហារ​គ្រាប់បែក​នៅ​អ៊ីរ៉ាក់​ស្លាប់​និង​របួស​៨០​នាក់​

, , Leave a comment

​ប៉ូលិស​បាន​និយាយថា នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៣ នៅ​ទូទាំង​អ៊ីរ៉ាក់ មាន​ករណី​បាញ់ប្រហារ និង​បំផ្ទុះ​គ្រាប់ បែក​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៥​នាក់ និង​៦៥​នាក់​ផ្សេងទៀតរងរបួស​។ នៅ​កណ្ដាល​ទីក្រុង​បា​ដា​ដ មាន​ករណី បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ដ​៥​ករណី និង​បង្កប់ គ្រាប់បែក​តាម​ដងផ្លូវ​២​ករណី​បណ្ដាល ឱ្យ​បាត់​បង់ជីវិត​៩​នាក់ និង​៥២​នាក់​ផ្សេង ទៀត​រងរបួស ។​

 

​ក្នុងចំណោម​ការវាយប្រហា​រ​ខាងលើ នេះ មាន​១​ករណី​គឺ​ការ​បំផ្ទុះ​គ្រាប់បែក អត្ដ​ឃាត ដោយ​បុរស​អ្នកបើករថយន្ដ ផ្ទុក​ទៅដោយ​គ្រឿង​ជាតិ​ផ្ទុះ​បើក​បុក សំដៅទៅ​ប៉ុស្ដិ៍​ល្បាត​របស់​ប៉ូលិស​ស្ថិត នៅក្នុង​ស្រុក​អាដ​ហា​មី​យាស៍​បណ្ដាល ឱ្យ​ផ្ទុះ​ឆេះ​ស្លាប់​ទាហាន​ម្នាក់ និង​របួស ៦​នាក់​។ ដោយឡែក​ការវាយប្រហារ ដោយ​បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ដ​កើតឡើង ពីរ​ករណី​នៅ​ស្រុក​អាល់​បាន​នុង​ភាគ​ឦសាន រដ្ឋធានី​បា​ដា​ដ​សម្លាប់​មនុស្ស​៥​នាក់ និង ២០​នាក់​ទទួល​រងរបួស​។ ចំណែក​នៅ​ភាគ ខាងត្បូង​ទីក្រុង​បា​ដា​ដ ស្រុក​កា​រា​ដា ការ បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ដ​២​ករណី​កើតឡើង បណ្ដាលឱ្យ​ស្លាប់​៣​នាក់ និង​របួស​១៦​នាក់​។​

 

​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់​រថយន្ដ​២    គ្រឿង​ត្រូវបាន​បំផ្ទុះ​ឡើង​នៅ​កណ្ដាល​ទី ក្រុង Tal Afar ស្ថិតនៅ​ចម្ងាយ​៤៣០ គីឡូម៉ែត្រ​ភាគ​ពាយព្យ​ទីក្រុង​បា​ដា​ដ សម្លាប់​ជន​ស៊ីវិល​៤​នាក់ និង​របួស​៨ នាក់​រងរបួស​។ នៅ​ភាគ​ខាងលិច​ប្រទេស អ៊ីរ៉ាក់​ការ​បំផ្ទុះ​គ្រាប់​ក្នុង​រថយន្ដ​កើត ឡើ​ត​ជិត​ផ្លូវ​ចេញ ចូល​បរិវេណ​ធ្វើការ រដ្ឋាភិបាល ក្នុង​រដ្ឋធានី​រា​ម៉ា​ឌី ស្ថិតនៅ ចម្ងាយ​១១០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទី ក្រុង​បា​ដា​ដ ។ ហេតុការណ៍​បំផ្ទុះ​នេះ​កើត ឡើង​នៅវេលា​ព្រឹក ខណៈដែល​រថយន្ដ ប្រតិភូ​អំ​ណើ​រ​អភិបាលខេត្ដ លោក​Qas- sim al- Fahdawi ។​

 

​លោក al-Fahdawi បាន​រួច​ផុតពី ការវាយប្រហារ​នេះ ហើយ​រត់គេចខ្លួន ដោយ​សុវត្ថិភាព ប៉ុន្ដែ​ក្បួន​រថយន្ដ​ដឹក គណៈប្រតិភូ​១​គ្រឿង​ក្លាយជា​ចំណី​ភ្លើង អង្គរក្ស​២​នាក់​រងរបួស និង​មនុស្ស​៣ នាក់​ទៀត​រងរបួស​ផងដែរ ។ នៅក្នុង​ឧ​ប្ប​ត្ដិ​ហេតុ​ដាច់ដោយឡែក ប៉ូលិស​២​នាក់​បាន​ត្រូវ​បាញ់សម្លាប់ ដោយ​ខ្មាន់កាំភ្លើង​ដែល​បាន​កាក់​រថយន្ដ នៅលើ​មហាវិថី ជិត​តំបន់​វាល​ខ្សាច់​រវាង​រា​ម៉ា​ឌី និង​ចូ​ដង់ ៕​

01 01 (2) 01 (7) 01 (8) 01 (9) 01 (10) 01 (11)

 

Leave a Reply

(*) Required, Your email will not be published