លោ​ក​ ​ហៀ​ង​​ ​លី​ហា​ក់ ​ភ្នា​ក់​ងា​រ​ទូ​ទ​ស្ស​ន៍​ទ​ទ​ក​ ប្រ​ចាំ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ត្រូ​វ​បា​ន​ឃា​ត់​ខ្លួ​ន​ ពី​ប​ទ​ឆ​បោ​ក​ប្រា​ក់​ប្រ​ជា​ព​ល​រដ្ឋ​រា​ប់​សែ​ន​ដុ​ល្លា​រ​​

, , Leave a comment

ខេត្ត​កំពង់ធំ ៖ កាល​ពីព្រឹក​ព្រលឹ​ម​ថ្ងៃទី១ មិថុនា​ ឆ្នាំ២០១​៣ សម​ត្ថកិ​ច្ចក្រ​សួង​មហា​ផ្ទៃ បាន​ធ្វើ​កា​រ​ឃា​ត់​ខ្លួ​ន​ លោ​ក​ ហៀ​ង លី​ហា​ក់ ដែ​ល​អ្ន​ក​រាល់​គ្នាស្គា​ល់​ច្បា​ស់​ថា ​ជា​ភ្នាក់​ងា​រ​ទូ​ទ​ស្សន៍​ជា​តិ​ក​ម្ពុ​ជា ប្រចាំខេត្តកំពងធំ និងប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោង បានដាក់រហ័សនាមឲ្យថា ជាបុរសកំពូលបោក ត្រូវបានអញ្ចើញចូល គុគតាមសម្រួល ពីបទដើរយកឈ្មោះទូទស្សន៍ជាតិកម្ពុជា បោកលុយចាប់តាំងពី សៀមរាប ស្ទោង កំពង់ធំ និងកំពង់ចាម មិនតែប៉ុណ្ណោះសូម្បីតែមិត្តភ័ក្កជិតស្និទ្ធបាយចានជាមួយគ្នាក៏លោក ហាក់ មិនលើកលែង បោកយកលុយមកចាយវាយហ៊ឺហាដែរ ។


តាមការឲ្យដឹងពីលោក កែ  ខាន់ណារ៉ាស្នងការរងនៃស្នងការខេត្តកំពង់ធំ បានឲ្យដឹងថា សំណុំរឿងរបស់លោក ហៀង លីហាក់ ត្រូវបានដិការកោះហៅចំនួន ២ដងហើយ តែលោកហៀង លីហាក់មិនព្រមចូលខ្លួនដោះស្រាយនោះទេ ទើបតែមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចុះមកឃាត់ខ្លួនតែម្តង។ តាមប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹថាសកម្មភាពចាប់ឃាត់ខ្លួន បុរសកំពូលបោក ឈ្មោះ ហៀង លីហាក់ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៦និង២០នាទីព្រឹក នៅហាងកាហ្វេ តាឃៀង  ស្ថិតនៅភូមិឈើ ទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។


យោងតាមពត៌មាន ជនរងគ្រោះ បានឲ្យដឹងថាលោក ហៀង លីហាក់ បានដើរបោកប្រាស់លុយគេ មិនតិច ពី២០ម៉ឺនដុល្លា  វិធីការបោក គឺបានប្រើប្រាស់ស្តាយដូចគ្នា គឺឲ្យតែបានស្គាល់គេ ដោយសំឡឹងមើលទៅ សំ ថាមានលុយកាក់ លោកហៀង លីហាក់ចាប់ផ្តើមធ្វើការទំនាក់ទំនង បបួលរកស៊ីដាក់ទុន ដោយសំដីពោពេញទៅដោយល្បិចកល់ ថែមទាំងបានយកឈ្មោះ ស្ថាប័នស្ថានីយ៍ ទូទស្សន៍ជាតិកម្ពុជា ជាការទំនុកចិត្ត បូកផ្សំនិងរថយន្តម៉ាក់ លុចស៊ីស ៤៧០ និងខ្សែ(ក) ខ្សែដៃ ធំប៉ិនច្រវ៉ាក់  សកម្មភាពទាំងនេះបានធ្វើឲ្យជន រងគ្រោះទន់និងជឿទុកចិត្ត ក្រោយមកលោក ហៀង លីហាក់ បានបបួលរកស៊ីដាក់ទុនជាមួយគ្នា ដោយអួត អាងថា បានចំនេញក្នុង១ ពាន់ដុល្លា ចំណេញ៥០០ ក្នុង១ខែ  ចំណែកដើមនៅដដែល ចាំដល់ខែបើកលុយ ការយកតែម្តង លុះដល់ខែលោក ហៀង លីហាក់ បានជួលឲ្យអ្នកលាងឡាន ជួលឲ្យមន្រ្តីកងរាជអាវុធហត្ថ មួយរូបដើរតួជាថៅកែ ដោយឲ្យនិយាយថា ចាំវេលុយឲ្យថ្ងៃនេះ ថ្ងៃនោះ ចំណែកអ្នកចាំទទួលំក៏ចាំស្កក  លុះដល់ថ្ងៃលោក ហាក់បានជួលឲ្យស្រ្តីម្នាក់ទៀតនិយាយស្តាយដដែល តែមិនដែលឃើញបានសំណងមកវិញឡើយ ទង្វើរបស់លោក បុរសកំពូលបោកម្នាក់នេះ បានដើរបោកចាប់តាំងពី អ្នកលក់ទឹកក្រឡុក មេឃុំ អ្នកលក់កាហ្វេ រហូតដល់ថៅកែធំៗ មិនតែប៉ុណ្ណោះសូម្បីតែមិត្តភ័ក្កជិតស្និត ធ្លាប់កំសត់កម្ររជាមួយគ្នា ក៏លោក ហៀង លីហាក់ មិនប្រណីដែរ តាមការសរុបចំពោះតែដឹង ប្រមាណជិត ២០ម៉ឺនដុល្លា ហើយនៅជំពាក់ គេតូចតាចជាច្រើនទៀត។

image001

 

Leave a Reply

(*) Required, Your email will not be published