ផ្ទះសំណាក់​ក្បែរ​របង​សាលា​បង្កើន​ក្ដីបារម្ភ​ដល់​ឪពុកម្ដាយ​

, , Leave a comment

យើង​ធ្លាប់តែ​ឮ​គេ​ថា ផ្ទះសំណាក់​ជាទី​កន្លែង​ប្រ​ព្រឹ​ត្ដ​ផ្ដេសផ្ដាស ប្រាសចាក​ប្រពៃណី​របស់​សិស្ស​-​និស្សិត​ឬ​គូសង្សារ​។ ជាក់ស្ដែង វីដេអូ និង​រូបភាព​អាសអាភាស​របស់​សិស្ស​-​និស្សិតជាច្រើន​ត្រូវបាន​ថត​នៅក្នុង​ផ្ទះសំណាក់​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ​យ៉ាងណាមិញ បច្ចុប្បន្ន​ផ្ទះសំណាក់​កំពុងតែ​រីកដុះដាល​ដូច​ផ្សិត​ជាថ្មី​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ទីតាំង​ទល់មុខ​វត្ដ​អារាម​និង​ក្បែរ​របង​សាលារៀន​ទៀត​។​

 

​ក្នុងនាម​ជា​ម្ដាយ​ដែលមាន​កូនស្រី​២​នាក់​កំពុង​សិក្សា​អ្នកស្រី អ៊ែ​ម ចំរើន បាន​បង្ហើប​ប្រាប់​ពី​កង្វល់​របស់​អ្នកស្រី​ថា​អ្នកស្រី​មិនដឹងថា កូន​របស់ខ្លួន​ធ្វើ​អ្វីខ្លះ​នៅក្រៅ​ផ្ទះ​នោះទេ​។ បើ​ផ្ទះសំណាក់​មាន​កាន់តែច្រើន​នៅក្បែរ​សាលារៀន​អ្នកស្រី​គិតថា វា​កាន់តែ​ផ្តល់នូវ​ផល​អាក្រក់​សម្រាប់​សិស្ស​-​និស្សិត​ប្រ​ព្រឹ​ត្ដ​មិន​គប្បី​ថែមទៀត​។​ ​អ្នកស្រី បាន​បន្ដថា​៖ «​ផ្ទះសំណាក់​គឺជា​ទីកន្លែង​ដែល​សិស្សសាលា​អាចធ្វើ​អ្វី​ផ្ដេសផ្ដាស​ហើយ​ប្រសិនបើ​វាស​ង់​ក្បែរ​សាលា​អ៊ីចឹង វា​កាន់តែ​ផ្ដេសផ្ដាស​ដល់​ហើយ​»​។​

​តើ​អ្នក​យល់​យ៉ាងណាដែរ​ចំពោះ​ការសាងសង់​ផ្ទះសំណាក់​មាន​ទីតាំង​ជាប់​នឹង​សាលារៀន​បែបនេះ​?

16 (2) 16 (1)

​ប្រភព Postkhmer​

 

Leave a Reply

(*) Required, Your email will not be published