​យោធា​អ៊ីស្រាអែល ធ្វើ​លំ​ហាត់​សមយុទ្ធ​អាវុធ​គីមី នៅ​ទូទាំងប្រទេស​

, , Leave a comment

កាលពី​ម្សិលមិញ យោធា​អ៊ីស្រាអែល​បានរៀបចំ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ទូទាំងប្រទេស ក្នុង​បំណង​ទប់ទល់​នឹង​ការវាយប្រហារ​ដោយ​អាវុធ​គីមី​។​ ​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​តំបន់ជាច្រើន​ក្នុងប្រទេស​អ៊ីស្រាអែល​។ ទាហាន​និង​បុគ្គលិក​ពេទ្យ​ត្រូវបាន​គេ​មើលឃើញថា បាន​ស្លៀក​សម្លៀកបំពាក់​ការពារ​សារធាតុ​គីមី ដើម្បី​លាង​សម្អាត​សារធាតុ​គីមី​ចេញពី​មនុស្ស សិប្បនិម្មិត នៅឯ​មន្ទីរពេទ្យ​មួយកន្លែង ស្ថិតក្នុង​ក្រុង យេ​រូ​សេ​លឹម​។​

 

​យោធា​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា លំ​ហាត់​សមយុទ្ធ​នេះ មិនមែនជា​យុទ្ធនា​ការត្រៀម​សង្គ្រាម​ទេ ហើយក៏​មិនមែន​ដើម្បី​ប្រឆាំងនឹង​ប្រទេស​ណាមួយ​ដែរ​។ យ៉ាងណាក៏ដោយ ការហ្វឹកហាត់​នេះ កើតមាន​ខណៈដែល​អ៊ីស្រាអែល​កំពុងមាន​បញ្ហា​ជាមួយ​ស៊ី​រី​ដែលជា​ប្រទេសជិតខាង ហើយ​ក្នុងប្រទេស​ស៊ី​រី ដែល​កំពុងតែ​ត្រូវបាន​ហែកហួរ​ដោយសារ​ធាតុគីមី​នោះ ក៏​រង​សង្ស័យថា មានការ​ប្រើប្រាស់​អាវុធ​គីមី ឬ​ហៅថា​អាវុធ​ជីវសាស្ត្រ​នោះ​។​ ​គួររម្លឹកថា កងកម្លាំង​ស៊ី​រី​ទើបតែ​បាន​វាយប្រហារ​រថយន្តយោធា​របស់​អ៊ីស្រាអែល​ក្នុង​ខែ​នេះ ដើម្បី​ទុកជា​ការសង​សឹក​នឹង​ការវាយប្រហារ​តាម​អាកាស​ចំនួន​ពីរលើក ទៅលើ​ស៊ី​រី ដែល​បង្កឡើង​ដោយ​ភាគី​អ៊ីស្រាអែល​៕

15

 

Leave a Reply

(*) Required, Your email will not be published