​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្មី របស់​អាមេរិក គ្រោង​បំពេញ​ទស្សនកិច្ច​លើកដំបូង នៅ​អាស៊ី​

, , Leave a comment

សារព័ត៌មាន ​NHK បាន​ចុះផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក ដែល​ទើប​ឡើងកាន់តំណែង គឺ​លោក Chuck Hagel គ្រោង​នឹង​ទៅ​ប្រទេស​សិង្ហ​បុរី​នៅ​សប្តាហ៍​ក្រោយ ហើយលោក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​បណ្តា​ប្រទេស​មួយចំនួន ខណៈដែល​សិង្ហ​បុរី នឹង​រៀបចំ​សន្និបាត​សន្តិសុខ​ប្រចាំឆ្នាំ​។​ ​យោងតាម​ក្រសួងការបរទេស​អាមេរិក លោក Chuck Hagel គ្រោង​នឹង​ទៅ​ប្រទេស​សិង្ហ​បុរី រយៈពេល​៤​ថ្ងៃ ហើយ​វា​នឹង​ក្លាយជា​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​លើកដំបូង សម្រាប់​លោក ចាប់តាំងពី​លោក​បាន​ឡើងកាន់តំណែង​មួយ​នេះ តាំងពី​ខែកុម្ភៈ​មកម្ល៉េះ​។​

 

​លោក Chuck Hagel គ្រោង​នឹង​ជួប​សម​ភាគី​ជប៉ុន និង​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​អំពី​បញ្ហា​កូរ៉េខាងជើង​ទៀតផង ហើយ​លោក​ក៏​គ្រោង​នឹង​ជួប​សម​ភាគី​អូស្ត្រាលី និង ហ្វីលីពីន ផងដែរ​។ យ៉ាងណាក៏ដោយ លោក​គ្មាន​ផែនការ​ជួប​ភាគី​ចិន​ទេ ខណៈ​ដែលមាន​ព័ត៌មាន​ថា ចិន​នឹងមិន​ប​ញ្ចូ​ន​គណៈប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី ទៅ​ចូលរួម​សន្និបាត​សន្តិសុខ​លើក​នេះ​ទេ​។​ ​ប្រទេស​ចិន មិនទាន់បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​កោះ​ជាមួយ​ប្រទេសជិតខាង​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង​នៅឡើយ មកដល់ពេលនេះ​៕

14

 

Leave a Reply

(*) Required, Your email will not be published