​ពួក​ឧទ្ទាម វាយប្រហារ​ការិយាល័យ​កាកបាទ​ប្រ​ហម​អន្តរជាតិ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៥​នាក់ និង​របួស​២​នាក់​

, , Leave a comment

ក្រុម​ទ័ពព្រៃ​បាន​បើ​ការវាយប្រហារ​ទៅលើ​ការិយាល័យ​របស់​គណៈកម្មកា​រ​អន្តរជាតិ នៃ​អង្គការ​កាកបាទក្រហម​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ពុធជាហេតុ​នាំ​ឲ្យ​ស្លាប់​សន្តិសុខ​ម្នាក់ និង​របួស​២​នាក់ ក្នុងនោះ មាន​ម្នាក់​ជា​បុគ្គលិក​ផ្តល់ជំនួយ​បរទេស ហើយ​ពួក​ឧទ្ទាម​មាន​គ្នា​៤​នាក់ ត្រូវបាន​បាញ់សម្លាប់​ទាំងអស់​។​ ​មុនពេល​កើតហេតុ ម្នាក់​ក្នុងចំណោម​ពួក​ឧទ្ទាម​មួយក្រុម បាន​ចុច​ឲ្យ​ផ្ទុះ​គ្រាប់បែក​នៅមុខ​ការិយាល័យ​របស់​គណៈកម្មការ​អន្តរជាតិ​នៃ​អង្គការ​កាកបាទក្រហម​មួយ​នោះ​។ បន្ទាប់មក ពួក​ឧទ្ទាម​៣​នាក់​ទៀត​បាន​សម្រុកចូល​ទៅក្នុង​ការិយាល័យ ហើយ​បើក​ការបាញ់ប្រហារ​ជាមួយ​នគរបាល មុនពេល​ពួកគេ​ត្រូវបាន​នគរបាល​បាញ់សម្លាប់​ទាំងអស់​។​

 

​កាលពី​សប្តាហ៍​មុន ពួក​ឧទ្ទាម​តា​លី​បង់​បាន​វាយប្រហារ​ការិយាល័យ​អង្គការ​កាកបាទក្រហម​អន្តរជាតិ​ផងដែរ តែ​ស្ថិតក្នុង​រដ្ឋធានី​កា​ប៊ូល បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៤​នាក់​។ ការវាយប្រហារ​បង្កឡើង​ដោយ​ពួក​ឧទ្ទាម​ទាំងនេះ ធ្វើ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ចាំបាច់ ក្នុងការ​ពង្រឹង​វិធានការ​សន្តិសុខ​របស់​ពួកគេ​។​ ​គួរ​បញ្ជាក់ថា ក្រុម​ស្ថាប័ន​អន្តរជាតិ​ទាំងនេះ បាន​ចូលទៅ​ធ្វើការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តាំងពី​ឆ្នាំ​១៩៨៧​មកម្ល៉េះ ក្នុង​បំណង​ផ្តល់ជំនួយ​នានា​៕

13

 

Leave a Reply

(*) Required, Your email will not be published