​សហរដ្ឋអាមេរិក គ្រោង​ប​ញ្ចូ​ន​ទាហាន​ជាច្រើន​នាក់​ទៀត ទៅ​ប្រទេស​ជប៉ុន​

, , Leave a comment

យោធា​របស់​អាមេរិក បានប្រកាស​កាលពី​ម្សិលមិញ​ថា ខ្លួន​មាន​គម្រោង​នឹង​ប​ញ្ចូ​ន​កងទ័ពអាកាស​មួយក្រុម​ទៀត​ទៅ​តំបន់​អូ​គី​ណា​វ៉ា នៃ​ប្រទេស​ជប៉ុន នា​ខែ​ក្រោយនេះ​។​ ​គួរ​បញ្ជាក់ថា ប​ច្ចុ​ប្ប​នេះ ទាហាន​អាមេរិក​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជប៉ុន មាន​ចំនួន​៣៥៦៨៨​នាក់​។​ ​ក្រៅពី​ទាហាន ឧទ្ធម្ភាគចក្រ​វាយប្រហារ​ធុន CH-53E Super Stallion និង Bell AH-1 Cobra របស់​អាមេរិក​ក៏ត្រូវ​បញ្ចូនទៅ​ផងដែរ​។ សេចក្តីប្រកាស​ដដែលរ​បស់​យោធា​អាមេរិក​បាន​ឲ្យ​ដឹង​ទៀតថា សហរដ្ឋអាមេរិក មាន​គម្រោង នឹង​ប​ញ្ចូ​ន​ទាហាន​អាមេរិក​១៧០​នាក់ ចេញទៅ​ក្រៅប្រទេស ជា​រៀងរាល់​កន្លះ​ឆ្នាំ​ម្តង ដោយ​ឆ្លាស់​ទីតាំង​គ្នា​។​ ​កាលពី​ខែមេសា កន្លងទៅ ឧទ្ធម្ភាគចក្រ​វាយប្រហារ ធុន​CH-53E Super Stallion ត្រូវ​ភ្លើង​ឆាបឆេះ ក្នុងពេល​ចុះចត​នៅ​ទឹកដី​កូរ៉េខាងត្បូង​៕​

12

 

Leave a Reply

(*) Required, Your email will not be published