មាន សូ​នី​តា ល្បី​ថា​កូន​អ្នកធំ​កំពុង​តាម​សុំ​ស្នេហ៍​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ដោយសារ​រូប​សម្រស់ ដ៏​សែន​ស្រស់​សោភា​របស់ មាន សូ​នី​តា បានធ្វើឱ្យ​បុរស​ជាច្រើន មាន​ទាំង​អ្នក​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ចាប់ចិត្ត​ប្រតិព័ទ្ធ ចង់បាន​នាង​យក​ធ្វើជា​គូគាប់​។ ទន្ទឹមនឹងនេះ ក៏មាន​លេចឮ​ព័ត៌មាន​មក​ថា ស្រី​ស្រស់ មាន សូ​នី​តា កំពុងមាន​បុរស​វ័យ​ប្រហែល​នាង​ម្នាក់ សម្លឹង​ចង់បាន​យក​ធ្វើជា​ម្ចាស់​បេះដូង​ផងដែរ​។ ប៉ុន្តែ​ទោះ​ចា​យ៉ាងណា នាង​បាន​ចេញមុខ​បដិសេធថា វា​មិនមែនជា​ការពិត​ទេ​។​

 

​ប្រ​ភ​ព័ត៌មាន​ពី​អ្នកសិល្បៈ ដែល​ជិតដិត​ជាមួយ​តារា​សម្តែង​ស្រី​ធ្មេញ​ជំ​ពើ​សរូប​នេះ បាន​បង្ហើប​ប្រាប់ថា កញ្ញា មាន សូ​នី​តា ពេលនេះ​មិនធម្មតា​ទេ ខណៈដែល​កេរ្តិ៍ឈ្មោះ​កំពុងតែ​ទទួលបាន​ការគាំទ្រ​នោះ រឿង​ស្នេហា​ក៏បាន​ចូលមក​ដំណាលគ្នា​ដែរ​។ ប្រ​ភ​ព័ត៌មាន​ដដែល​បង្ហើប​ថា មាន សូ​នី​តា កំពុង​ធ្វើឱ្យ​បុរសៗ​ជាច្រើន​ឈ្លក់​វង្វេង​នឹង​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​។ ទន្ទឹម​ជាមួយគ្នានេះដែរ ក៏មាន​ព័ត៌មាន​លេចឮ​ល្ហៀ​ងៗ​ថា មាន​បុរស​កូន​លោកធំ ក្នុងស្រុក​ម្នាក់​កំពុងតែ​ព្យាយាម​ទាក់ទង​មក​ដើម្បី​សុំ​សេចក្តីស្រលាញ់​ពី សូ​នី​តា​។​

 

​ទោះជា​យ៉ាងណាក្តី កញ្ញា មាន សូ​នី​តា បាន​ចេញមុខ​អះអាង​តាមរយៈ​បណ្តាញ​ព័ត៌មាន​អប្សរា ann កាលពី​រសៀល​ថ្ងៃទី​៣០ ខែឧសភា ថា នាង​គ្មាន​បុរស​កូន​អ្នកធំ​ណា​តាម​សុំ​ស្នេហា​នោះទេ។ នាង​និយាយ​ដូច្នេះ​ថា “​បើ​អ្នក​រាប់អាន​ធម្មតា​គឺមាន ប៉ុន្តែ​អ្នក​ដែល​សារភាពថា​សុំ​ស្រលាញ់​នោះ​គឺ​មិនមាន​ទេ​។ ជាមួយនឹង​ការបដិសេធ​ថា​មិនមាន​កូនប្រុស​អ្នកធំ​សុំ​ស្នេហា​នោះ មាន សូ​នី​តា បាន​បន្ថែម​ឲ្យ​ដឹងថា មនុស្ស​យើង​ម្នាក់ៗ​តែង​ស្រលាញ់​កិត្តិយស គ្មាន​អ្នកណា​សារភាពថា ស្រលាញ់​យើង​ងាយៗ​នោះទេ ម្យ៉ាង​បើ​គេ​ជា​កូន​អ្នកធំ​ផង គឺ​រិត​តែ​មិនអាច​ទៅទៀត​។​

 

​ក្រោយពី​បញ្ជាក់ថា នៅ​មិនទាន់​ចង់​គិត​រឿង​ស្នេហា ព្រោះ​ចង់ទុក​ពេលវេលា​រៀនសូត្រ​ឲ្យ​ចប់ និង​មាន​ពេលវេលា​ម​ប្រើ​សិល្បៈ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​សិន​។ សូ​នី​តា និយាយថា នាង​នឹង​ចូលរៀន​វិញ​នៅក្នុង​ខែមិថុនា នេះ ដោយ​នាង​ជា​និស្សិត​នៅ​សកលវិទ្យា​ល័​បញ្ញា​សាស្ត្រ​កម្ពុជា ជំនាញ​រដ្ឋបាល ឆ្នាំ​ទី​៣ ។​

តារា​សម្ដែង និង​ជា​ពិធី​ការិនី មាន សូ​នី​តា  ក្រោយពី​នាង​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​កម្មវិធី Freshi boy and girl ជំនា​ន់ទី​៨ ឆ្នាំ​២០០៩ មក នាង​បាន​ប្រឡូក​ក្នុង​សិល្បៈ ដោយ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មិនតិចជាង​១០ នោះទេ មានដូចជា ទូរស័ព្ទ M-fone ស៊ីម៉ងត៍​ត្បូង​ពេជ្រ និង Spy ជាដើម​។ ក្រៅពី​ស្ប៉ត​ទាំងនេះ នាង​ក៏បាន​ចូលរួម​ថត​ខ្សែភាពយន្ត​បាន​៣​រឿង​ផងដែរ ដូចជា​រឿង “​បេះដូង​អ្នកការពារ​” ,​រឿង “ នាយ​ឡប់​ជំពប់​ស្នេហ៍​" និង​រឿង “​អ្នកមានគុណ​” ដែល​កំពុង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​។ លើសពីនេះ នាង​ក៏មាន​ថត​ចម្រៀង​ខារ៉ាអូខេ​ជាច្រើន​បទ​ទៀតផង​៕​

10 (1) 10 (2) 10 (3) 10 (4) 10 (5)

 

Leave a Reply

(*) Required, Your email will not be published