យក​ម៉ា​ឡេ​ត​វាយ​សំពង​រហូត​ស្លាប់ ដោយសារតែ​ឪពុកចុង​ណែនាំ​កុំ​ឲ្យ​ផឹកស្រា​និង​ដើរលេង​យប់

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ជា​ឪពុកចុង​បាន​ត្រូវ​បុរស​ម្នាក់ទៀត​ជា​កូនចុង យក​ម៉ូ​ឡេ​ត​វាយ​សំពង​ក្បាល មុខជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អធម រួច​រត់​គេចខ្លួនបាត់ ខណៈ​ឪពុកចុង ណែនាំ​ហាម​ប្រាណ​កុំ​ឲ្យ​ផឹកស៊ី​និង​មាន​មិត្ត​ភ័ក្តិ​ដើរលេង​យប់​ច្រើនពេក ។​ហេតុការណ៍​នេះ​កើតឡើង​កាល ពី​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៣​នៅ​ចំណុច​ភូមិ​សំរោង ឃុំ​អូរ​រំដួល​ស្រុក​ភ្នំ​ព្រឹក្ស ខេត្តបាត់ដំបង​។

 

​លោក សុង សុ​ភ័ក្តិ អធិការ​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​នគរវត្ត​ដឹង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ​២០១៣​តាម​ទូរស័ព្ទ​ថា បុរស​សង្ស័យ​មានឈ្មោះ ស៊ឹម ពុធ អាយុ​២២​ឆ្នាំ ជា​កូនចុង ក្រោយ​ធ្វើ​សកម្មភាព​រត់គេចខ្លួន​បាត់ ។ រកឃើញ​វត្ថុតាង​ម៉ូ​ឡេ​ត ១​និង​មាន​ទីលំនៅ​ជាមួយ​ជនរងគ្រោះ​ក្នុងភូមិ​កើតហេតុ ។ បុរសរងគ្រោះ​ស្លាប់​មានឈ្មោះ ចាន់ រឿន អាយុ​៤៨​ឆ្នាំ ជា​ឪពុកចុង​ជនសង្ស័យ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។  

 

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ជនសង្ស័យ ស៊ឹម ពុធ បាន​ត្រឡប់​មកពី​ផឹកស៊ី មាន​សភាព​ស្រវឹង ហើយ​ឈ្មោះ ចាន់ រឿន បាន​ណែនាំ​ស្តីបន្ទោស​ក្នុង​ផ្លូវ​ល្អ​ថា កូន​ឯង​គួរតែ​ឈប់​ផឹកស៊ី មាន​ម៉ាក​ភឿន​នាំចូល​ផ្ទះ​យប់​ព្រលប់​ទៀត ។ ពេលនោះ​ក៏មាន​រឿង​ឈ្លោះប្រកែក​គ្នា ។ គេ​ក៏​ឃើញ​ស្ត្រី​ឈ្មោះ ខុម ថន អាយុ​៤៨​ឆ្នាំ ជា​ម្តាយ​ជនសង្ស័យ និង​ជា​ប្រពន្ធ​ជនរងគ្រោះ បាន​ចូល​ឃាត់​ជំលោះ​នេះដែរ តែ​កូន​ចិត្តពាល​បាន​ទាញ​ម៉ូ​ឡេ​តម​ក​វាយ​សំពង​ក្បាល​ឪពុក​ពីក្រោយ រួច​វាយ​បន្ថែម​ជាន​ច្រើន​ទៀត​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​នៅក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អាធ័ម រួច​រត់គេចខ្លួន​តែម្តង​។​ ​លោក សុង សុ​ភ័ក្តិ បាន​បញ្ជាក់ថា សាកសព​បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ជនសង្ស័យ សមត្ថកិច្ច​កំពង់ធ្វើការ​ស្រាវជ្រាវរ​ក​ចាប់​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​

07 (1) 07 (2) 07 (3)

 

Leave a Reply

(*) Required, Your email will not be published