សមត្ថកិច្ច​ឃាត់ខ្លួន​​បុរស​ម្នាក់​ពី​បទ​​បន្លំ​លុយ​របស់​ក្រុមហ៊ុន​រាប់ពាន់​ដុល្លារ​យកទៅ​លេងល្បែង​

, , Leave a comment

​ខេត្ដ​កំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បន្ទាប់ ពី​ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ​ថា​បាន កេង​បន្លំ​លុយ​របស់​ក្រុមហ៊ុន​រាប់ពាន់ ដុល្លារ​យកទៅ​លេងល្បែង ។ជន​ស​ង្ស័​យ​​​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មានឈ្មោះ​ហូ​យ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣ សង្កាត់​បឹងកក​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

 

​នៅ​ចំ​ញោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ជា​បុគ្គលិក​ក្រុមហ៊ុន​ហុង​ហួត​និង​ជា​អ្នក​ចែកចាយ នៅក្នុង​ខេត្ដ​កំពង់ស្ពឺ ។ ជនសង្ស័យ​បន្ដថា  រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​យក​អីវ៉ាន់ របស់​ក្រុមហ៊ុន​ទៅ​លក់​ចំនួន​៣​ដងដោយ សរុប​ទឹកប្រាក់​៩.៨៨១​ដុល្លារ​ទៅលេង ល្បែង​នៅ​ភ្នំពេញ​ចាញ់​អស់ហើយ ។​

 

​លោក​ទិ​ត្យ វណ្ណៈ នាយការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កង​រាជ ធា​វុ​ធ​ហត្ថ​ខេត្ដ​កំពង់ស្ពឺ​បានឱ្យដឹងថា ដោយ​អនុវត្ដ​តាម​បទបញ្ជា​របស់លោក​ឧត្ដមសេនីយ៍ត្រី​ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ រូបលោក បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ចាប់ មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ​ហូ​យ ពិសិដ្ឋ នៅ​ចំណុច​ដេប៉ូ​ចែកចាយ​ភេសជ្ជៈ​រស់​ទ្រី​ម ឋិត​ក្នុងភូមិ​ពាណិជ្ជកម្ម​សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ កាលពី​ថ្ងៃ ទី​៣០ ខែឧសភា ឆ្នាំ​២០១៣ ។​

 

​លោក​ទិ​ត្យ វណ្ណៈ​បន្ដថា ក្រោយ​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​អីវ៉ាន់​របស់​ក្រុមហ៊ុន​ទៅ​លក់​យកលុយ​ពិតប្រាកដ​មែន ។  ពេល នេះ​កម្លាំង​របស់លោក​បានរៀបចំ​ឯកសារ បញ្ជូន​ជនសង្ស័យ​រូបនេះ​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

06

 

Leave a Reply

(*) Required, Your email will not be published