ម៉ូតូ​បុក​រ៉ឺម៉ក​កង់​បី​បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ​ដាច់​ដៃ​ម្ខាង​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ករណី​គ្រោះថ្នាក់​ចរាចរ ដ៍​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​១៩​និង​០០​នាទី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​លេខ​១ ឃុំ​ស្វាយ រលំ​ស្រុក​ស្អាង ខេត្ដ​កណ្ដាលរវាង​ម៉ូតូ ហុងដា​ឌ្រី​ម បើក​បុក​ជាមួយ​ម៉ូតូ​កង់​បី ខណៈ​កំពុង​បើកបរ​ច្រាស់ទិស​គ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​21A​បណ្ដាលឱ្យ អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម​រងរបួស​ដាច់​ដៃ​ម្ខាង​ធ្លាក់​ចេញពី​ដងខ្លួន​និង​បុរស​ជា អ្នកបើក​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់ ។​

 

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​រថយន្ដ​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល​ដឹក​ទៅ​សង្គ្រោះ​អាយុជីវិត​នៅ​មន្ទីរពេទ្យ​ចាក់ អង្រែ​(៧០០០០២)​ក្នុង​រាជធានី​ភ្នំពេញ តែដោយសារ​សាច់ញាតិ​ជនរងគ្រោះ​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​ក៏​ដឹក​ជនរងគ្រោះ​តាម​ម៉ូតូ​ទៅរក​មន្ទីរពេទ្យ​ផ្សេង​ដើម្បី តដៃ​ម្ខាង​ដែល​ដាច់ ។​ ​លោក វង់ ឃ្លាំង នាយរង​ផ្នែក​នគរ បាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគ​បាល ស្រុក​ស្អាង​បានឱ្យដឹងថា ជនរងគ្រោះ​ក្នុង គ្រោះថ្នាក់​ចរាចរ​ខាងលើ​បណ្ដាល​ឱ្យដាច់​ដៃ​ឆ្វេង​ម្ខាង​មានឈ្មោះ សុខ លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្មករ​រោង ចក្រ​កាត់ដេរ​មាន​ទីលំនៅ​ក្នុងភូមិ​ខ្ពប ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ដ​កណ្ដាល ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ ១២៥ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ កំពង់ចាម​1A-9660 ។ ចំណែក​អ្នកបើក បរ​ម៉ូតូ​កង់​បី​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ យូ សម្បត្ដិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នករត់​កង់​បី បច្ចុប្បន្ន​ស្នាក់ នៅ​ផ្ទះជួល​ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ។​

 

​លោកនាយ​ផ្នែក​បាន​បន្ដ​ថា នៅមុន ពេល​កើតហេតុ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​បាន​បើកបរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​21A​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ លុះ​មក ដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ​កង់​បី​ដែល​បើកបរ​ច្រាស់ ទិស​គ្នា​ពេញទំហឹង​ចំពាក់​កណ្ដាល​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ម៉ូតូ​ហុងដា​និង​ម៉ូតូ​កង់​បី​ដួល​នៅលើ​ផ្លូវ​តែម្ដង​ធ្វើ​អ្នកបើកបរ​ម៉ូតូ​ហុងដា​ឌ្រី​ម​ដាច់​ដៃ​ម្ខាង​ត្រឹម​ស្មា និង​អ្នក បើកបរ​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់ ។​ ​បន្ទាប់ពី​ហេតុការណ៍​នគរ​បាលច​រាចរ​ស្រុក​ស្អាង​បាន​ចុះទៅ​វាស់វែង​យក​មធ្យោបាយ​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នី​ច្បាប់ ៕​

05

 

Leave a Reply

(*) Required, Your email will not be published