ឥណ្ឌា​-​ជប៉ុន​រួមគ្នា​ប្រឆាំងនឹង​ការប្រើ​ហិង្សា​ផ្លាស់ប្ដូរ​សណ្ដាប់ធ្នាប់​នៅ​តំបន់​អាស៊ី​

, , Leave a comment

​កាលពី​ចុងខែ​ឧសភា កន្លងមក ជំនួប​ពិភាក្សា​ជាន់ខ្ពស់​រវាង​នាយករដ្ឋមន្ដ្រី ជប៉ុន ស៊ីន​ហ្សូ អា​បេ នឹង​នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក​ម៉ាន់ មូ​ហាន់​ស៊ី​ង ភាគី​ទាំង ពីរបាន​ឯកភាព​បង្កើន​ទំនាក់ទំនង​យុទ្ធសាស្ដ្រ និង​សន្យា​សហការ​ធានា​ដល់ សន្ដិសុខ ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី ហ្វិ​កដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការប្រើ ហិង្សា​ផ្លាស់ប្ដូរ​សណ្ដាប់ធ្នាប់​នៅទីនេះ នោះឡើយ ។​

 

​មេដឹកនាំ​ប្រទេស​ទាំង​ពីរបាន​ឯកភាព ធានា​សុវត្ថិភាព និង​សេរីភាព​ចរាចរ ដឹកជញ្ជូន​តាម​សមុទ្រ​ជា​ចំណុច​សំខាន់ បំផុត​ដោយសារ​ប្រទេស​ជាច្រើន​អាស្រ័យ ទៅនឹង​ការនាំ​ចូល​ថាមពល​ប្រេង​ពី តំបន់​មជ្ឈិមបូព៌ា​ដែល​បាន​ឆ្លងកាត់ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មកកាន់​បណ្ដា ប្រទេស​នៅ​អាស៊ី ។ ឥណ្ឌា​ចាត់ទុក​ជប៉ុន ជា​ដៃគូ​ពី​ធម្មជាតិ​មិនអាច​ខ្វះ​បាន​នៅ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ស្ថិរភាព និង​សន្ដិ ភាព​នៅ​អាស៊ី ។​

 

​នៅក្នុង​សេចក្ដីប្រកាស​របស់លោក នាយករដ្ឋមន្ដ្រី​ឥណ្ឌា ម៉ាន់ មូ​ហាន់​ស៊ី​ង ត្រូវបាន​គេ​វាយតម្លៃថា​ជាការ​ខិតខំ របស់​ឥណ្ឌា​នៅក្នុង​កិច្ចសហប្រតិបត្ដិការ ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ពិសេស គឺ​ជប៉ុន ក្នុង​គោលដៅ​បំបែក​ការ​ឡោម ព័ទ្ធ​របស់​ចិន​ទៅលើ​ប្រទេស​ឥណ្ឌា និង ជប៉ុន​នោះ ។​

 

​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ ក៏បាន​បញ្ជាក់ដែរថា ប្រទេស​ទាំង ពីរ​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​រាល់​ការ ប៉ុនប៉ង​ប្រើប្រាស់​អំពើហិង្សា​ផ្លាស់ប្ដូរ សណ្ដាប់ធ្នាប់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ឥណ្ឌា ជប៉ុន​ចាំបាច់​ត្រូវតែ​ជំរុញ​ទំនាក់ ទំនង​ការបរទេស និង​រារាំង​ការខិតខំ របស់​ចិន​ក្នុង​ការដាក់​គំនាប​ទៅលើ ប្រទេស​ដទៃទៀត ក្នុងនោះ​មាន​ជប៉ុន និង ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឱ្យ​ប្រគល់​ទឹកដី ដែល​ខ្លួន​ធ្លាប់​គ្រប់គ្រង​ពីមុនមក​ឱ្យទៅ ចិន ។​

 

​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​ឥណ្ឌា នឹង ជប៉ុន​នាពេល​កន្លងមក នាយករដ្ឋមន្ដ្រី ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ បាន​ឯកភាព ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ឥណ្ឌា​ជា​ទឹកប្រាក់ ៤,៤៦​ពាន់​លាន​ដុល្លារ​សម្រាប់​គំ​ម្រោ​ង ធំៗ ពិសេស​គឺ​វិស័យ​ឧស្សាហកម្ម​នៅ ឆែ​ន​ណាយ បែង​ហ្គា​ល័​រ និង​ផ្លូវ​រថយន្ដ​ទី ៣​នៅ​ទីក្រុង​ម៉ុម​បៃ​ទៀតផង ។ ជប៉ុន​ក៏ បានបង្ហាញ​ពី​ការត្រៀម​លក្ខណៈ​ចុះ​ហត្ថ លេខា​ទៅលើ​កិច្ចសហប្រតិបត្ដិការ បរមាណូ​អគ្គិសនី​ជាមួយ​ឥណ្ឌា​។ ប្រទេស ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​ទៅលើ​កំណត់ ហេតុ​ស្ដីអំពី​វិស័យ​ឧស្សាហកម្ម ដី​កម្រ នៅ​ឥណ្ឌា​ក្នុង​គោលដៅ​កាត់បន្ថយ​ការ អាស្រ័យ​ទោ​លើ​ប្រទេស​ចិន​របស់​ជប៉ុន​។​

 

​អំពី​ជ្រុង​មួយ​នៃ​នយោបាយ ដំណើរ​ទស្សនកិច្ច​រប​ស់​នាយករដ្ឋមន្ដ្រី​ឥណ្ឌា លោក​ម៉ាន់ មូ​ហាន់​ស៊ី​ង បង្ហាញឱ្យឃើញ ថា ប្រទេស​ទាំងពីរ​ពិតជា​ទទួល​បានការ គំរាមកំហែង​ពី​ការរីកចម្រើន​របស់​ចិន​។ ដូច្នេះ​ប្រទេស​ទាំងពីរ​ចាំបាច់​ត្រូវតែ ចាប់ដៃគ្នា ។ សារព័ត៌មាន​ឆាយ​ណា ដេលី របស់​ចិន កាលពី​ថ្ងៃទី​៣០ ខែឧសភា ក៏បាន​ផ្សព្វផ្សាយ​ដែរ​ថា ជប៉ុន​កំពុង ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​ឥណ្ឌា និង បណ្ដា​ប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍ ។​

 

​ក្រៅពី​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី អំពី​សេដ្ឋកិច្ច​ឥណ្ឌា និង​ជប៉ុន​ក៏បាន​ពង្រឹង សហ​ប្រតិ​ប​ត្ដិ​ការ​យោធា​ដោយ​មេ​ដឹក នាំ​ប្រទេស​ទាំង​ពីរបាន​ឯកភាព​ទៅនឹង ការធ្វើ​សមយុទ្ធ​ទាហានជើងទឹក​ជា​លើក ទីមួយ​ក្នុង​ឆ្នាំ​២០១២ ហើយ​នៅពេល​ខាង មុខ​នឹងមាន​ការធ្វើ​សមយុទ្ធ​រួម​ជាច្រើន ទៀត ។​

 

​ជប៉ុន និង​ឥណ្ឌា​បាន​ខិត​មក​ជិតគ្នា​ជាង ពេលណាៗ​ទាំងអស់ ទោះបី​មានការ ព្រមាន​ពី​ប្រទេស​ចិន​ថា​ជប៉ុន​ចាំបាច់ ត្រូវតែ​ដោះស្រាយ​ជាមួយ​ចិន​ដោយ​ការ អត់ធ្មត់ មិនត្រូវ​ជឿ​តាម​ការ​បំផុសបំផុល របស់​បរទេស​នោះឡើយ ។​

 

​កន្លងមក ឥណ្ឌា​បាន​ច្រានចោល សំណើ​គាំទ្រ​គោលនយោបាយ​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន ខាងកើត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឥណ្ឌា បានចាប់ផ្ដើម​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន និង​ធ្វើ​សមយុទ្ធ​រួមជាមួយ​ជប៉ុន ក៏ដូចជា ការបញ្ជូន​នាវាចម្បាំង​៤​គ្រឿង​មកកាន់ តំបន់​អាស៊ីអាគ្នេយ៍​ជា​សារ​មួយ​បង្ហាញ យ៉ាងច្បាស់​ថា ឥណ្ឌា​គាំទ្រ​ប្រទេស​នៅ​ជុំ វិញ មិន​គាំទ្រ​ដល់​ចិន​នោះឡើយ ៕​

04

 

Leave a Reply

(*) Required, Your email will not be published