ស្ដ្រី​ម្នា​ក់មក​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​ជប៉ុន​ស្លាប់​ទាំង​ម្ដាយ​និង​កូនភ្លោះ​នៅក្នុង​ផ្ទៃ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បាន​មាន​ផ្ទៃពោះ គ្រប់​ខែ​ហើយ​មាន​អាការ​ស្ទះ​ថប់ៗ​ដង្ហើម ត្រូវបាន​ប្ដី​នាំមក​កាន់​មន្ទីរពេទ្យ​ជប៉ុន ទាំង​កណ្ដាលអធ្រាត្រ ខណៈ​មកដល់ មន្ទី​ពេទ្យ​បានតែ​កន្លះ​ម៉ោងដើម្បីឱ្យ​ពេទ្យ ជួយសង្គ្រោះ ប៉ុន្ដែ​គ្រូពេទ្យ​ជួយ​មិនទាន់ អនិច្ចា​រទាំង​ម្ដាយ និង​កូនប្រុស​ភ្លោះ​២​នាក់ នៅក្នុង​ផ្ទៃ​មិនទាន់​ឃើញ​ពន្លឺ​ថ្ងៃ​ផង ត្រូវ បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​៣​នាក់​នៅ ក្នុង​មន្ទី​ពេទ្យ​ជប៉ុន​យ៉ាង​អាណោច​អ​ធ័​ម  កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៣​នេះ ។​

 

​បើតាម​ការ​ឱ្យដឹងពី​ក្រុមគ្រួសារ​ជន​រង គ្រោះ​ថា ស្ដ្រី​រងគ្រោះ​ឈ្មោះ​គង់ ស្រី​ល័​ក្ខ អាយុ​៣១​ឆ្នាំ និង​មាន​ប្ដី​ឈ្មោះ ផល ចាន់​សុ​ឌី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ ជា​អ្នករត់ម៉ូតូឌុប​ចិញ្ចឹម​ប្រពន្ធ​និង​កូន ។​ ​លោក ផល ចាន់​សុ​ឌី បាន​រៀបរាប់ ទាំង​ក្ដី​ក្ដុកក្ដួល​ស្ដាយស្រណោះ​ភរិយា និង កូនៗ​ថា យើង​ទាំង​២​នាក់​បាន​រៀបការ​រយៈ ពេល​ជិត​១០​ឆ្នាំ​មកហើយ ហើយ​ចំណងដៃ នៃ​អាពាហ៍ពិពាហ៍ គឺ​លោក​មាន​កូនស្រី ម្នាក់​អាយុ​៦​ឆ្នាំ ហើយ​កូន​ទី​២​គឺ​កូនភ្លោះ ប្រុស​ដែល​ស្លាប់​ទាំង​ម្ដាយ និង​ទាំង​កូន នៅពេលនេះ ។​

 

​លោក ចាន់​សុ​ឌី បាន​បន្ដទៀតថា មុន ពេល​កើតហេតុ​ម៉ោង​ប្រហែលជា​១២​យប់ ប្រពន្ធ​របស់ខ្លួន​បាន​មាន​អាការ​ចុក​ស្ទះ ថប់ៗ​ដង្ហើម ឃើញ​បែប​នោះ​លោក​បាន ប្រញាប់​យកប្រពន្ធ​មក​មន្ទីរពេទ្យ​ជប៉ុន  ។ គ្រាន់តែ​នាំ​ប្រពន្ធ​មកដល់​មន្ទីរពេទ្យ​បាន តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​គ្រូពេទ្យ​បាន ពិនិត្យ​ហើយ​បាន​បន្ដិច ប្រពន្ធ​ខ្លួន​ក៏បាន ដាច់ខ្យល់​ស្លាប់​ភ្លាម​តែម្ដង ។​

 

​បុរស​ជា​ប្ដី​បន្ដថា កាលពី​នាង​មាន ទម្ងន់​កូនភ្លោះ​នេះ​ដំបូង​លោក​បាន​នាំ ប្រពន្ធ​ទៅពិនិត្យ​ផ្ទៃពោះ​នៅ​ពេទ្យ​ជា​រៀង រាល់​ខែ និង​បាន​ចាក់​ថ្នាំ​ការពារ​ផងដែរ  ដោយ​មិន​ដែលមាន​បញ្ហា​អ្វី​នោះទេ ហើយ​នៅពេល​ថ្មីៗ​នេះ លោក​បាន​នាំ នាង​ទៅ​ឆ្លុះ​អេកូ​សាស្ដ្រ​គ្រូពេទ្យ​បានបញ្ជាក់ ថា ប្រពន្ធ​របស់ខ្លួន​មានកូន​ភ្លោះ​ប្រុស​២  នាក់​នៅក្នុង​ផ្ទៃ ហើយ​គ្រូពេទ្យ​និយាយថា  នាង​អាច​ឆ្លងទន្លេ​នៅ​ថ្ងៃទី​២៨​ឬ​២៩ ខែ ឧសភា​នេះ តែ​មកដល់​ពេល​នាង​ស្លាប់ គឺ​លើស​ចំនួន​៣​ថ្ងៃ ។​

 

​លោក​បញ្ជាក់ថា ក្រោយពី​គ្រូពេទ្យ​ពិនិត្យ​រួច​បញ្ជាក់ថា ប្រពន្ធ​ខ្លួន​មាន​ជំងឺ​ទឹក​ចូល​សួត ទើប បណ្ដាលឱ្យមាន​អាការ​ចុក​ថប់ៗ​ដង្ហើម បែបនេះ ប៉ុន្ដែ​គ្រូពេទ្យ​មិនបាន​បញ្ជាក់ថា ត្រូវ​សង្គ្រោះ​ជីវិត​ប្រពន្ធ​គាត់​ដោយ របៀប​ណា​នោះទេ​៕​

03

 

Leave a Reply

(*) Required, Your email will not be published