ក្រុមចោរ​៤​នាក់​ប្រើ​កាំភ្លើង​ជ័រ​ប្លន់​ផ្ទះ​តា​យាយ​មិន​សម្រេច​សមត្ថកិច្ច​ឃាត់​បាន​២​នាក់​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ក្រុមចោរប្លន់​២​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវ​កម្លាំង នគរបាល​ស្រុក​កងមាស​ឃាត់ខ្លួន​ក្រោយ ពី​ធ្វើ​សកម្មភាព​ប្រើ​អាវុធខ្លី​ជ័រ គំរាម ភ្ជង់​ប្លន់​ផ្ទះ​តា​យាយ​លក់​អីវ៉ាន់​ចាប់ហួយ តែ​ត្រូវ​តា​និង​យាយ​ស្រែក​ផ្អើលឆោឡោ ។ ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ខាងលើ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១ ខែ មិថុនា ឆ្នាំ​២០១៣ ក្រោយពី​ជនសង្ស័យ បានធ្វើ​សកម្មភាព​នា​វេលា​ម៉ោង​៧​និង​៣​នាទី​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៣ នៅ​ក្ន្នុ​ង​ភូមិ​ទី​៧ ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្ដ​កំពង់ចាម ។​

​អធិការ​ស្រុក​កងមាស​លោក សូ សារិទ្ធ បានឱ្យដឹងថា ជនសង្ស័យ​ជា​ក្រុម ចោរប្លន់​២​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ទី​១-​ឈ្មោះ នួន តេង​លី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លែង​ពណ៌ ឃុំ​ព្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម និង​ម្នាក់ ទី​២-​ឈ្មោះ ម៉ូត រដ្ឋា អាយុ​២៨​ឆ្នាំ មាន ទីលំនៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការ មន រាជធានី​ភ្នំពេញ ។​

 

​លោក​អធិការ​បានឱ្យដឹង​ដែរ​ថា ជន សង្ស័យ​ឈ្មោះ នួន តេង​លី ពេលនេះ​កំពុង ដេក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្ដ​ក្រោយពី​រត់​ចូលទៅក្នុង​ព្រៃ​ត្រូវ​ពស់  ខៀវ​ចឹក​បណ្ដាលឱ្យ​ហើមជើង​ដូច​ដំរី ហើយ​ជនសង្ស័យ​រូបនេះ​នៅ​មិនទាន់ សារភាព​ពី​សកម្មភាព​ដែល​បាន​ប្រ​ព្រឹ​ត្ដ នោះទេ ។ ដោយឡែក​ជនសង្ស័យ ម៉ូត រដ្ឋា បាន​ឆ្លើយ​សារភាពថា ពួកគេ​ទាំង ៤​នាក់​គឺ​ពិតជា​បាន​ចូលទៅ​ភ្ជង់​ប្លន់​ផ្ទះ តា​យាយ​ប្រាកដ​មែន ប៉ុន្ដែ​ដោយសារ ជនរងគ្រោះ​ស្រែក​ឆោឡោ ទើប​ពួកគេ រត់​បែកផ្លូវ​គ្នា​យក​ប្រា​សអា​យ៉ូ​ស ។​

​ជនសង្ស័យ​រូបនេះ​បាន​សារភាព​ទៀត ថា កាំភ្លើង​ដែល​ពួកគេ​យកទៅ​ភ្ជង់​តា យាយ​មានបំណង​ប្លន់​យក​មាសប្រាក់ លុយកាក់​នោះ​ជា​កាំភ្លើង​ជ័រ បាញ់​ផាវ និង​មុនពេល​មុនពេល​រត់​ចូលទៅ​ក្នុងព្រៃ បាន​បាញ់​មួយ​គ្រាប់​សំដៅ​តា​ជាការ គំរាម​រត់​ចូល​ព្រៃ​ផងដែរ ។​ ​លោក​អធិការ​បានឱ្យដឹងថា ផ្ទះ​ដែល ក្រុមចោរប្លន់​ចូលទៅ​ប្លន់​ជា​ផ្ទះ​របស់ លោកតា​ឈ្មោះ អឺ ឡុ​ញ អាយុ​៦២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ខឹម យ៉ែម អាយុ​៥៨ ឆ្នាំ មានមុខ​របរ​លក់​ចាប់ហួយ ។​

 

​តាម​សម្ដី​លោកតា អឺ ឡុ​ញ​ឱ្យដឹងថា ជនសង្ស័យ​មាន​គ្នា​៤​នាក់​បាន​ចូល មក​បម្រុង​ប្លន់​តែ​ត្រូវ​គាត់ និង​ប្រពន្ធ បាន​ស្រែក​ឆោឡោ​ឱ្យ​អ្នកជិតខាង និង​ឮ ដល់​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍ ទើប​ធ្វើ​ជនសង្ស័យ​រត់​ចែក​ជើង​គ្នា​តែម្ដង ។​ ​លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយ ពី​ចម្លើយសារភាព សមត្ថកិច្ច​បាន​កសាង សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​សាលាដំបូង​ខេត្ដ និង​តាម​ចាប់ខ្លួន បក្ខ​ពួកគេ​២​នាក់​ទៀត​ដើម្បី​បញ្ជូនទៅ​តុលាការ​ជា​ក្រោយ ៕​

 

 

Leave a Reply

(*) Required, Your email will not be published