អ្វី​ជា​មូលហេតុ​បង្ក​ជំងឺ​ចុក​ចង្កេះ ?

, , Leave a comment

​អ្នកមាន​អារម្មណ៍​ឈឺចាប់​យ៉ាងខ្លាំង​នៅ​ប៉ែក​ខាងក្រោម​ខ្នង​ដែល​មិនអាច​ស៊ូទ្រាំ​បានឡើយ ។ អ្នក​ដឹងថា គឺជា​ជំងឺ​ចុក​ចង្កេះ ? ពីព្រោះ​មិនមែន​កើតមាន​ជា​លើកទីមួយ​សម្រាប់​អ្នក​ទេក្រោយពេល​អ្នក​ខំប្រឹង​ធ្វើការ​ខ្លាំងពេក​ហើយ​អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា មិនមាន​មូលហេតុ​ធ្ងន់​ចូលរួម​ផ្សំ​ទេ ដូចជា ជំងឺ​បង្កដោយ​មេរោគ ជំងឺមហារីក ភាព​ស្រុត​នៃ​ឆ្អឹងខ្នង ឬ ជំងឺ​រលាក​ឆ្អឹងខ្នង ។​

 

​គេ​ត្រូវធ្វើ​ដូចម្តេច ?
​ដេក​សម្រាក​នៅលើ​គ្រែ​ដើម្បីឱ្យ​អាការ​ចុក​ចង្កេះ​ប្រែជា​ប្រសើរ​វិញ ? អ្នក​មិនត្រូវ​គិត​ឃើញបែបនេះ​ទៀត​ទេ ! ផ្ទុយ​ពី​គំនិត​ដែល​គេ​ទទួលស្គាល់​គ្រប់គ្នា អ្នក​មិនត្រូវ​ដេក​សម្រាក​នៅក្នុង​អំឡុង​ពេល​មាន​ជំងឺ​ទេ ។ លោក​សាស្ត្រាចារ្យ ហ្វ្រ​ង​ស័​រ រ៉ានូ អ្នកឯកទេស​របៀប​ព្យាបាល​រោគ​នៅ​មន្ទីរពេទ្យ​នៅ​ប៉ារីស​បាន​និយាយ​សង្កត់ធ្ងន់ថា “​គឺជា ការ​គ្មាន​ប្រយោជន៍ និង រឹតតែ​បង្កើន​ស្ថានភាព​ជំងឺ​ថែមទៀត ។ ជំងឺ​ចុក​ចង្កេះ​មិន តម្រូវឱ្យ​អ្នក “​ឈប់​ធ្វើការ​” ទេ ។ ផ្ទុយ​មកវិញ​វា តម្រូវឱ្យ​អ្នករក្សា​សកម្មភាព​មួយ​ដែល​អ្នកមាន​លទ្ធភាព​អាច​ធន់​ទ្រាំ​នឹង​ការឈឺចាប់​” ។​

 

​លេបថ្នាំ​បំបាត់​ការឈឺចាប់​
​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ថ្នាំ​សម្រន់​ការឈឺចាប់​ដំបូង​គឺ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ។ បើ​ការឈឺចាប់​ខ្មួលៗ​នៅ តែមាន​បន្ត​អ្នក​ត្រូវ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ទទួលបាន​វេជ្ជបញ្ជា​ដ៏​ជាក់លាក់​មួយ​គឺ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​កូ​ដេ​អ៊ី​ណេ ឬ មាន​រួមបញ្ចូល​សារជាតិ​ម័​រ​ហ្វ៊ី​ន និង ប្រើ​ចាំបាច់​ទៀត​នោះ​ត្រូវ​ប្រើ​ថ្នាំ​បំបាត់​អាការ​រលាក ។​

 

​ជ្រើសរើស​ប្រដាប់​ក្រៀក​ឱ្យបាន​ល្អ​
​ដើម្បី​កម្រើក​ចលនា​បាន​ដោយ​គ្មាន​ការឈឺចាប់ វិធី ឬ ប្រដាប់​ក្រៀក​ចង្កេះ​ត្រូវបាន​ណែនាំ​ឱ្យប្រើ ប៉ុន្តែ​ត្រូវ​ពាក់​ប្រដាប់​ក្រៀក​នៅពេលណា​ដែល​ឈឺ​ខ្លាំង​ប៉ុណ្ណោះ​គឺ​យ៉ាងតិចណាស់​ឱ្យបាន​មួយ​សប្តាហ៍ ។​

លំ​ហាត់​ចង្កេះ​
​លំ​ហាត់​ចង្កេះ​ទាមទារ​ឱ្យ​ទាក់ទាញ​រាងកាយ​មក​ខាងក្រោយ ដាច់ខាត​មិនឱ្យ​ពត់​មក​ខាងមុខ​ទេ ព្រោះ​វា​អាច​បង្កើន​គ្រោះថ្នាក់​ជាប់គាំង​ចង្កេះ​ថែមទៀត។ លំ​ហាត់​នេះ​មាន​រយៈពេល​ហាត់​មួយ​សប្តាហ៍ ឬ​លើសពីនេះ​ទៅតាម​ការណែនាំ​របស់ លោកគ្រូ​ពេទ្យ​ដែល​ពិនិត្យ​អាការ​របស់​អ្នក ។​
. សម្រាប់​លំ​ហាត់​នីមួយៗ អ្នក​ត្រូវធ្វើ​មួយឈុត​ដែលមាន ១០ ចលនា ឱ្យបាន ៦ ដង​ក្នុង​មួ​យួ​ថ្ងៃ ។​

 

១-​ដោយ​មិន​កម្រើក  អ្នក​ត្រូវ​ដេក​សណ្តូក​លើ​ពោះ ដោយ​សង្កត់​លើ​កែងដៃ​ទាំងពីរ ។ កំភួនដៃ​ទាំងពីរ ត្រគាក​និង​ជើង​ទាំងពីរ​ត្រូវដាក់​ផ្អឹប​កម្រាល​ឥដ្ឋ។ អ្នក​ត្រូវ​រក្សា​ឥរិយាបថ​នេះ​ចំនួន ៤៥ វិនាទី ។​

 

២-​ដោយ​ស្វាហាប់  នៅក្នុង​ស្ថានភាព​ដដែល​នេះ អ្នក​ត្រូវដាក់​បាតដៃ​ទាំងពីរ​រាបស្មើ​លើ​ឥដ្ឋ​ហើយ​លើក កែងដៃ​ទាំងពីរ​ដោយ​ពត់​ដៃ​ទាំងពីរ ។ ចំណែក​ត្រគាក​ត្រូវដាក់​ផ្អឹប​ជាប់​ឥដ្ឋ​បន្ទាប់មក​អ្នក​ត្រូវ​លាតសន្ធឹង ដៃ​ទាំងពីរ​ដោយ​សន្សឹមៗ ដែល​បន្ទាប់​ភ្លាមនោះ​អ្នក​មុខ​តែមាន​អារម្មណ៍​ថា​ខ្នង​របស់​អ្នក​ត្រូវ​ទាញ​ពត់ ដោយ​គ្មាន​ការឈឺចាប់​ទេ ។​

 

៣-​ដោយ​ការឱ្យ​យឺត អ្នក​ត្រូវ​ប្រកាន់​ឥរិយាបថ​ឈរ និង លាតសន្ធឹង​ជើង​ឱ្យ​ឃ្លាត​ពីគ្នា​ឱ្យ​ស្មើនឹង ទទឹង​ត្រគាក​របស់​អ្នក ។ អ្នក​ត្រូវដាក់​បាតដៃ​រាបស្មើ​ច្រត់​ពីលើ​កំប៉េះគូទ​ផ្នែក​ខាងលើ ដាក់​កែងដៃ​ទាំងពីរ​បែរ ទៅក្រោយ ។ នៅក្នុង​ស្ថានភាព​នេះ អ្នក​ត្រូវ​ពត់​ត្រគាក​របស់​អ្នក​យ៉ាង​ថ្នមៗ​មក​ខាងមុខ​ចំណែកឯ​ស្មា​ទាំងពីរ របស់​អ្នក​ក៏ត្រូវ​បន្ទន់​ទៅខាង​ក្រោយ​ដែរ ៕​

4-20121231161105152

 

Leave a Reply

(*) Required, Your email will not be published