បុរស​ម្នាក់​ស្លាប់​ក្រោយពេល​គ្រូពេទ្យ​ក្រៅ​ក្របខ័ណ្ឌ​ចាក់​សេរ៉ូម​

, , Leave a comment

​ខេត្ដ​កំពង់ស្ពឺ ៖ គ្រូពេទ្យ​ក្រៅ​ក្របខ័ណ្ឌ ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ ពេល​គ្រូពេទ្យ​រូបនោះ​ចាក់​សេរ៉ូម​បុរស ម្នាក់​បណ្ដាលឱ្យ​ប្រកាច់​ស្លាប់ កាលពី វេលា​ម៉ោង​៥​និង​២០​នាទីថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៣ នៅផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ។​​ជនរងគ្រោះ​មានឈ្មោះ​ណឹ​ប ចាន់​លាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ធ្វើស្រែ ចំណែកឯ​គ្រូពេទ្យ​ក្រៅ​ក្របខ័ណ្ឌ​មាន ឈ្មោះ​ស៊ុំ និ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់ នៅ​ភូមិ​ជាមួយ​ជនរងគ្រោះ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន អាការ​អស់កម្លាំង ហើយក៏​បាន​ហៅ​គ្រូ ពេទ្យ​រូបនោះ​ឱ្យមក​ចាក់​សេរ៉ូម លុះ​ដាក់ បាន​បន្ដិចក្រោយមក​ក៏​ស្រាប់តែ​ជន​រង គ្រោះ​ខ្សោយៗ​ទៅ និង​បាន​ដាច់ខ្យល់​ស្លាប់ តែម្ដង ។ ក្រោយ​កើតហេតុ​ញាតិ​មិ​ត្ដ​បង ប្អូន​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ សមត្ថកិច្ច​ដែលមាន​ទាំង​នគរបាល​បច្ចេក ទេស គ្រូពេទ្យ​ខេត្ដ និង​ព្រះរាជអាជ្ញារង សឿ ឡងឌី ចូលរួម​ពិនិត្យ​សព​ផងដែរ ។​

 

​មានការ​លើកឡើងថា គ្រូពេទ្យ​ឯកជន ក្រៅ​ក្របខ័ណ្ឌ​រូបនេះ​ទំនងជា​ប្រើប្រាស់​ថ្នាំ ខុស​បច្ចេកទេស ព្រោះតែ​គាត់​មិនបាន សិក្សា​ផ្នែក​វិជ្ជាពេទ្យ​ត្រឹមត្រូវ​(​ចេះ​ពេទ្យ ជំនាន់​ប៉ុលពត​) ទើប​បណ្ដាលឱ្យ​ជន​រង គ្រោះ​ប្រតិកម្ម​ថ្នាំ​រហូត​ប្រកាច់​ស្លាប់ បាត់បង់​ជីវិត​បែបនេះ ។​ ​បើទោះជា​មានការ​សន្និដ្ឋាន​បែបនេះ ក្ដី ក៏​មិនទាន់មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ ហ៊ាន​អះអាង​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ ការស្លាប់​នេះដែរ ដោយ​រង់ចាំ​ស្រាវជ្រាវ ពី​គ្រូពេទ្យ​ឯកទេស​សិន​ទើប​អាច​យក​ជា ការ​បាន ។​

 

​លោក​សម សាក់ នាយការិយាល័យ ព្រហ្មទណ្ឌ​ខេត្ដ​បានឱ្យដឹងថា គ្រូពេទ្យ​ឯក ជន​រូបនេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០១៣ និង​បាន​នាំមក កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ បន្ដ​តាម​នីតិវិធី ៕​

06 (1) 06 (2)

 

Leave a Reply

(*) Required, Your email will not be published