បុរស​ម្នាក់​ប្រើ​អំពើហិង្សា​ទៅលើ​ក្មួយបង្កើត​បណ្ដាលឱ្យ​រង​របួស​ជាំ​ពេញ​ខ្លួន​

, , Leave a comment

ខេត្ដ​ប៉ៃលិន ៖ បុរស​ម្នាក់​វ័យ​កណ្ដាល ម្នាក់​បាន​ប្រើ​អំពើហិង្សា​ទៅលើ​កុមារា ត្រូវជា​ក្មួយបង្កើត ដោយសារ​តែមាន កំហឹង​ខ្លាំងពេក​ក៏​ទាញ​តម្ពក់​ដែក​ហាល ខោអាវ​មក​វាយ​លើ​ខ្លួន​កុមារា​បណ្ដាល ឱ្យ​រងរបួស​ជាំ​សាច់​ពេញ​ខ្លួន​ត្រូវបាន​គេ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ដ​ប៉ៃលិន ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០  ខែឧសភា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ផ្ទះ ជាង​ម៉ូតូ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។​

 

​មន្ដ្រីនគរបាល​បុ​ស្ដិ៍​សង្កាត់​ទួល​ល្វា បានឱ្យដឹងថា កុមារ​ដែល​ត្រូវ​ឪពុកមា ប្រើ​អំពើហិង្សា​បណ្ដាលឱ្យ​រងរបួស​ឈ្មោះ  វិត ម៉េង​លាង អាយុ​១១​ឆ្នាំ មានស្រុក កំណើត​ភូមិ​លេខ​៤ ឃុំ​ត្រើយ​ស្លា ស្រុក ស្អាង ខេត្ដ​កណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ​ជា មួយ​ឪពុកមា​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង លើ ។ ចំណែក​ឪពុកមា​ឈ្មោះ​ប៉ិច វណ្ណ​ថា អាយុ​៣២​ឆ្នាំ ជាជាង​ម៉ូតូ​នៅ​ចំណុច​កើត ហេតុ​ខាងលើ ។​

 

​មន្ដ្រីនគរបាល​បាន​បន្ដទៀតថា ក្រោយ ពី​មាន​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​ថា​មាន​អំពើ ហិង្សា​ដ៏​ព្រៃផ្សៃ​នេះ​កើតឡើង សមត្ថកិច្ច នគរបាល​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ឪពុកមា​នោះ​តែម្ដង ។​ ​បុរស​ជា​ឪពុកមា​ឈ្មោះ ប៉ិច វណ្ណ​ថា បាន​សារភាពថា គេ​ពិតជា​បាន​ប្រើ​អំពើ ហិង្សា​វាយ​ទៅលើ​ក្មួយប្រុស​ប្រាកដ​មែន  ពីព្រោះ​តែ​ខឹង​និយាយ​ប្រដៅ​មិន​ស្ដាប់ ។ ចំពោះ​ករណី​ប្រើ​អំពើហិង្សា​នេះ​បុរស ជា​ឪពុកមា​ត្រូវបាន​នគរបាល​បុ​ស្ដិ៍​សង្កាត់ ទួល​ល្វា​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ដើម្បី​ចាត់ការ​បន្ដ ៕​

05

 

Leave a Reply

(*) Required, Your email will not be published