នាំ​ស្រី​ស្នេហ៍​ទៅ​ញ៉ាំ​ខ្ចៅ​ទុក​ម៉ូតូ​មិន​ប្រយ័ត្ន​ចោរ​យកទៅ​បាត់ អ្នកលក់​អត់​ទទួលខុសត្រូវ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យុវជន យុវនារី​ជា​គូស្នេហ៍​មួយគូ និង​មិ​ត្ដ​ភក្ដិ​២​នាក់​ទៀត​បាន​បបួល គ្នា​ទៅ​ញ៉ាំ​ខ្ចៅ​ស្ងោរ​នៅ​ហាង​មួយកន្លែង មាន​យីហោ ខ្មៅ​ស្រី​ភ្លោះ មាន​ទីតាំង ឋិត​នៅផ្ទះ​លេខ​២៧B តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៥ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ ចំការមន ខណៈ​ចត​ម៉ូតូ​ទុក នៅមុខ​ហាង ក៏ត្រូវ​ចោរលួច​យកទៅ​បាត់​កាលពី​វេលា ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៣​។​

 

​ម្ចាស់​ម៉ូតូ​រងគ្រោះ​ឈ្មោះ ហាក់ ឧត្ដម អាយុ​២០​ឆ្នាំ ជា​សិស្ស ។ ម៉ូតូ​ដែល​ចោរ លួច​យកទៅ​បាត់​នោះ​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ភ្នំពេញ 1AP-2123 ។​ ​ប្រភពពី​យុវជន​រងគ្រោះ​បានឱ្យដឹងថា បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់ រួមទាំង មិ​ត្ដ​ភក្ដិ​២​នាក់​ទៀត​បាន​ចូលទៅ​ញ៉ាំ​ខ្ចៅ នៅ​ហាង​ខាងលើ ពួកគេ​បាន​យក​ម៉ូតូ​ទុក នៅមុខ​ហាង បម្រុង​ចាក់សោ ប៉ុន្ដែ​អ្នកមើលការខុសត្រូវ​នៅ​ទីនោះ​មិនឱ្យ​ចាក់ សោ​នោះទេ ដើម្បី​ឱ្យគេ​ងាយស្រួល រៀបចំ​ម៉ូតូ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ កុំឱ្យ ស្ទះចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ ។ ដោយ​ការពន្យល់​ប្រាប់​ដូច្នេះ រូបគេ​ក៏​ធ្វើ តាម​ការ​ប្រាប់​របស់​អ្នកយាម រួចហើយ ក៏​នាំគ្នា​ចូលទៅក្នុង​ហាង​ដើម្បី​ហៅ​ខ្ចៅ យកមក​ញ៉ាំ ។ ពេល​ញ៉ាំ​អស់​មួយ​ចាន រូបគេ​បាន​ចេញមក​អើតមើល​ម៉ូតូ ស្រាប់ តែ​បាត់​មិនឃើញ​នៅ​កន្លែង​ដែល​ខ្លួន បាន​ទុក ក៏​ផ្អើលឆោឡោ​តែម្ដង ។​

 

​យុវជន​រងគ្រោះ​បានឱ្យដឹង​ទៀតថា ខណៈនោះ​រូបគេ​បានឱ្យ​អ្នកយាម​ម៉ូតូ​នៅ កន្លែង​នោះ​ចេញ​សំណង​ម៉ូតូ​របស់ខ្លួន តែ ម្ចាស់​ហាង​លក់​ខ្ចៅ​មិនបាន​ទទួលខុសត្រូវ ចំពោះ​ការបាត់បង់​ម៉ូតូ​នោះទេ ដោយ​គេ សំអាងថា ម៉ូតូ​នៅទីនេះ​មិនបាន​កឹ​ប សំបុត្រ ដូច្នេះ​មានន័យថា ម៉ូតូ​បាត់បង់​គេ មិន​ទទួលខុសត្រូវ​ឡើយ ។ ចំពោះ​អ្នកយាម  ដល់​ទៅ​២​នាក់ គឺ​គ្រាន់តែ​រៀបចំ​ទុកដាក់ ម៉ូតូ​កុំឱ្យ​ស្ទះចរាចរណ៍​លើ​ដងផ្លូវ​ប៉ុណ្ណោះ ។​

 

​ការឆ្លើយ​ដោះសា​ខាងលើនេះ ធ្វើឱ្យ រូបគេ​មិន​សុខ​ចិ​ត្ដ ក៏​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ទំពូង​ទី​១ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី ៣០​ខែឧសភា​ឆ្នាំ​២០១៣ ។ មន្ដ្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ទំពូង ទី​១​មិនទាន់​អះអាង​ចំពោះ​ករណី​ខាងលើ នេះ​ថា​យ៉ាងណា​នោះទេ ដោយ​សមត្ថកិច្ច រង់ចាំ​ហៅ​ម្ចាស់​ហាង​លក់​ខ្ចៅ​មក​សាក សួរ ហើយ​និង​ស៊ើបអង្កេត​បន្ដ ៕​

04 (1) 04 (2)

 

Leave a Reply

(*) Required, Your email will not be published