ឃើញ​ក្របី​ដេញ​វ័ធ​គ្នា​ម្ចាស់​ទាញ​ដំបង​វាយ​ត្រូវ​ក្របី​វ័ធ​ធ្លាយ​ឆ្អឹងជំនីរ​ស្លាប់​

, , Leave a comment

ខេត្ដ​កំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​រងរបួស​ធ្លាយ​ឆ្អឹងជំនីរ​ទាំងសងខាង ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈដែល​រូបគាត់​អង្គុយ​ផឹកស្រា​នៅមុខ ផ្ទះ ហើយ​ពេល​ឃើញ​សត្វ​ក្របី​របស់ គាត់​ដេញ​វ័ធ​ពេញ​ភូមិ​ក៏បាន​ទាញ​ដំបង ទៅ​ដេញ​វាយ​បំបែក។ប៉ុន្ដែ​ទំនង​សត្វ ក្របី​ឡើងក​នោះ​ខឹង​ក៏​វ័ធ​គាត់​ធ្លាយ​ឆ្អឹង ជំនីរ​ទាំងសងខាង កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៣ នៅ​ភូមិ​សូរិយា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ដ​កំពង់ស្ពឺ ។​

​បុរស​ដែល​ត្រូវ​ក្របី​ខ្លួនឯង​វ័ធ​បណ្ដាល ឱ្យស្លាប់​នោះ​ឈ្មោះ​សែ រី អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅក្នុង​ភូមិ​កើត ហេតុ​ខាងលើ ។​

​តាម​ប្រភពព័ត៌មាន​ពី​លោក​សោម ពុទ្ធ​តារា មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ឱ្យដឹងថា នៅមុន ពេល​កើតហេតុ​បុរសរងគ្រោះ​ខាងលើ បាន​អង្គុយ​ផឹកស្រា​នៅមុខ​ផ្ទះ​របស់ខ្លួន ហើយ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ មានការ​ភ្ញាក់ផ្អើល​ក្នុងភូមិ​ថា ក្របី​របស់ គាត់​បាន​ដេញ​វ័ធ​ជាមួយ​ក្របី​អ្នកភូមិ ។ ពេលឮ​ដូច្នោះ​រូបគាត់​(​ជនរងគ្រោះ​) ក៏ បាន​ទាញ​ដំបង​ក្នុង​គោលបំណង​យកទៅ កំញើញ​បំបែក​ក្របី​កុំឱ្យ​ដេញ​វ័ធ​គ្នា ។​

​ប្រភព​បន្ដថា ពេលនោះ​បុរស​ជា​ម្ចាស់ ក្របី​បាន​ទាញ​ដំបង​ក្នុង​គោលបំណង បំបែក ស្រាប់តែ​ក្របី​ឡើងក​មិន​ខ្លាច ម្ចាស់ បែរជា​ស្ទុះ​មក​វ័ធ​គាត់​វិញ​បណ្ដាល ឱ្យ​ធ្លាយ​ឆ្អឹងជំនីរ​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ ។ ចំណែក​ក្របី​វិញ ក្រោយពី​សម្លាប់​ម្ចាស់​បាន​ហើយ ក៏​រត់ បាត់ស្រមោល​ទៅ ។​
​ប្រភព​ដដែល​ឱ្យដឹងទៀតថា ក្រោយពី ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​របស់ លោក​ក៏​ចុះទៅពិនិត្យ​សព​ទើប​ឃើញ ស្នាមរបួស​នៅលើ​ខ្លួន​សព​ពិតជា​ត្រូវ ក្របី​វ័ធ​មែន ។ ក្រោយមក​សមត្ថកិច្ច ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម ទំនៀមទម្លាប់​ប្រពៃណី ។​

​លោក​មេបញ្ជាការ​ក៏បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេ​ត្ដា ប្រុងប្រយ័ត្ន​នៅពេល​ក្របី​ឡើងក​ដេញ វ័ធ​គ្នា កុំទៅ​ក្បែរ​វា​ឱ្យសោះ ទុកឱ្យ​វា​វ័ធ គ្នា​ឱ្យអស់​ចិ​ត្ដ​ចាញ់ឈ្នះ​រៀងៗ​ខ្លួន ដើម្បី​កុំ ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដូច បុរស​ចំណាស់​ខាងលើនេះ ៕​

 

Leave a Reply

(*) Required, Your email will not be published