សហរដ្ឋអាមេរិក ៖ មន្ដ្រីស៊ើបអង្គេតរបស់អាមេរិកបានរារាំងសំបុត្រសង្ស័យមួយច្បាប់ផ្ញើរទៅកាន់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដោយមានសារធាតុពុល និងសេចក្ដីសំបុត្រមានអត្ថន័យប្រឆាំងនឹងច្បាប់ហាមប្រាមប្រើប្រាស់ ។
កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៣ សំបុត្រសង្ស័យមានសារធាតុពុលមួយដូចគ្នានឹងសំបុត្រមួយដែលបញ្ជូននាពេលថ្មីៗ នេះឱ្យអភិបាលក្រុងញូវយ៉កលោក MI-CHAEL BLOOM BERG ត្រូវបានភ្នាក់ងាររត់សំបុត្រសេតវិមានចាប់បាន។
យោងតាមប្រភពពីបណ្តាញទូរទស្សន៍ CBS NEWS ថាអាជ្ញាធរចាប់បានសំបុត្រនោះផ្ញើជូន ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដែលសំបុត្រនេះអាចមានដាក់សារធាតុពុល RACING ជាសារធាតុពុលដ៏សាហាវមួយងាយសម្លាប់មនុស្ស។ បណ្ដាភ្នាក់ងារសហព័ន្ធនិយាយថា គេកំពុងតែធ្វើតេស្ដ ដើម្បីកំណត់ពីវត្ដមាន ឬអត់នៃសារធាតុពុល RACINE ក្នុងសំបុត្រដែលចាប់បាននោះ។ ភ្នាក់ងារ FBI កំពុងស៊ើបអង្កេតលើរឿងនេះជាមួយជំនួយរបស់ទីភ្នាក់ងារស៊ើបការណ៍ដទៃៗទៀត ៕