រថភ្លើង​ល្បឿន​លឿន​បុក​ហ្វូង​ដំរី​ឆ្លងផ្លូវ​ងាប់​២​របួស​២

, , Leave a comment

​ប្រទេសឥណ្ឌា ៖ ហ្វូង​ដំរី​ប្រមាណ​៤០ ក្បាល​បាន​ដើរ ឆ្លងកាត់​ផ្លូវ​រថភ្លើង​ពី​ម្ខាង​ទៅ​ម្ខាង​ចំ​ពេលដែល​រថភ្លើង​មួយ​ខ្សែ បើកបរ​ក្នុង ល្បឿន​លឿន​ជ្រុល​ទៅបុក​ដំរី​៤​ក្បាល ក្នុងចំណោម​ដំរី​ប្រហែលជា​៤០​ក្បាល ដែល​កំពុង​ដើរ​ចេញពី​ព្រៃ​ម្ខាង​ឆ្លងផ្លូវ រថភ្លើង​បណ្ដាលឱ្យ​ដំរី​២​ក្បាល​ងាប់ និង ២​ក្បាល​ទៀត របួស​នៅក្នុង​រដ្ឋ​ប៊េ​ង​ហ្គ​ល ខាងលិច​ប្រទេស​ឥណ្ឌា ។​


​ទីភ្នាក់ងារ​ព័ត៌មាន​ពី​រដ្ឋ​ប៊េ​ង​ហ្គ​ល​ខាងលិច (West Bengal) ក្នុងប្រទេស​នេះ​ផ្សាយ​ថា​កាលពី​ព្រឹក​ថ្ងៃទី​៣០ ឧសភា មាន​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ​បើក បរ​ក្នុង​ល្បឿន​លឿន​ឆ្លងកាត់​តំបន់​ចាល ប៉ៃ​ហ្គូ​រី ក្នុង​រដ្ឋ​ខាងលើ​បាន​ជ្រុល​ទៅបុក ដំរី​៤​ក្បាល​បណ្ដាលឱ្យ​២​ក្បាល​ងាប់​នៅ នឹង​កន្លែង និង​២​ក្បាល​ទៀត​រងរបួស​ធ្ងន់ ស្រាល​។​


​ឧបទ្ទវហេតុ​រថភ្លើង​បុក​ដំរី​បានកើត  ឡើងជា​ញឹកញាប់​នៅ​ប្រទេស​ឥណ្ឌា ។ កាលពី​ក្នុង​ខែមីនា នៅក្បែរ​តំបន់​អភិរក្ស ព្រៃ​ប៊ូ​សា​ក្នុង​រដ្ឋ​ប៊េ​ង​ហ្គ​ល​ខាងលិច ដំរី ព្រៃ​មួយ​ក្បាល​បាន​ងាប់  ខណៈពេល​កំពុង ដើរ​ឆ្លងផ្លូវ​ហើយ​រថ​ភ្លើង​បុក​ដូចគ្នា ។ កាលពី​ខែធ្នូ ឆ្នាំ​២០១២ ហ្វូង​ដំរីព្រៃ​ចំនួន ៥​ក្បាល​ងាប់ ក្រោយពី​រថភ្លើង​បុក​នៅក្នុង រដ្ឋ​អូ​រី​ស​សា ។ បើតាម​ទិន្នន័យ​ជា​ផ្លូវ ការបញ្ជា​ក់ថា ចាប់តាំងពី​ឆ្នាំ​២០០៤ រហូតមក​ដំរីព្រៃ​ត្រូវ​រថភ្លើង​បុក​ងាប់ នៅក្នុង​រដ្ឋ​នេះ​មាន​ប្រហែល​៤២​ក្បាល ។​


​នៅ​ដើម​ឆ្នាំនេះ​មាន​ដំរី​ចំនួន​៦ ក្បាល ត្រូវ​រថភ្លើង​បើក​ក្នុង​ល្បឿន​លឿន​បុក ងាប់ បន្ទាប់ពី​ប្រទេស​នេះ​ធ្លាប់ជា​ទីជម្រក របស់​ដំរី​អាស៊ី​ប្រហែល​៥០.០០០​ក្បាល កាលពី​ជាង​រាប់រយ​ឆ្នាំមុន ប៉ុន្ដែ​បច្ចុប្បន្ន ចំនួន​របស់​វា​នៅសល់​ត្រឹមតែ​ប្រហែល ២១.៣០០​ក្បាល​ប៉ុណ្ណោះ ។​​ ​ផ្លូវ​រថភ្លើង​នៅ​ឥណ្ឌា​មាន​ភាព​មមាញឹក​បំផុត​ដោយមាន​ពលរដ្ឋ​រាប់ លាន​អ្នកធ្វើដំណើរ​ម្យោ​បាយ​នេះ​មាន ភាពងាយស្រួល​និង​អស់ប្រាក់​តិច​ទៀតផង​។ ប៉ុន្ដែ​គ្រោះ​ថ្មា​ក់​ក៏​កើតឡើង​ច្រើន ដោយសារតែ​ការ​ជិះ​មិន​ប្រគបដោយ សុ​វត្ថ​ភាព​ខ្លះ​ជិះ​លើដំបូល​រថភ្លើង ៕

01

 

Leave a Reply

(*) Required, Your email will not be published