បុរស​ជា​សន្តិ​សុខ​ម្នាក់ ត្រូវ​ក្រុម​ក្មេ​ង​ស្ទាវព្រួត​វាយ​យ៉ាង​ទ្រោម​ខ្លួន​ព្រោះ​តែ​រឿង​ទំនាស់​ពាក្យ​សំដី​បន្តិច​បន្តួច

, , Leave a comment

រាជ​ធានី​ពេញ ៖ បុរស​​ម្នាក់​​ត្រូវ​​បា​​ន​​រង​​របួស​​ធ្ងន់​​ធ្ងរ​​ដោយ​​សារ​​តែ​​ត្រូវ​​ ក្រុម​ក្មេង​ស្ទាវ​​បី​នាក់​​កំ​ពុង​​ជិះ​​ម៉ូតូ​វីវ៉ា​​ឌុប​​គ្នា ព្រួត​​វាយ​យ៉ាង​​ដំ​ណំ​​ព្រោះ​​តែ​​រឿង​​ទំ​នាស់​​ពាក្យ​​សំ​ដី​​បន្តិច​​ បន្តួច។ ហេតុ​​ការណ៍​​នេះ​​កើត​​ឡើង កាល​ពី​​វេ​លា​​ម៉ោង ៨និង២០​នាទី​ យប់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៣ ស្ថិត​​នៅ​​ចំ​ណុច​​ស្តុ​ប​ណត​​ប្រ៊ី​ត ក្នុង​​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

 

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​បានឃើញ​ក្មេងស្ទាវ​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1D 9135 ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ជិះ​មកដល់​ចំណុច​ជិត​ស្តុ​បណត​ប្រ៊ី​ត ក៏បាន​វ៉ា​ក​ជាមួយនឹង​រ៉ឺម៉ក​កង់​បី​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជា​សន្តិសុខ ខណៈ​នោះ​ក៏បាន​បង្ក​ឲ្យ​មានទំនាស់​ពាក្យសំដីគ្នា ​ដោយ​ភាគី​ទាំងពីរ​តមាត់​គ្នា រហូត​ឈានដល់​ការ ផ្ទុះ​ហឹ​ង្សា​ទ្រាំ​មិនបាន ក្រុមក្មេងស្ទាវ​ឈប់​ចុះ​វាយ​សន្តិសុខ​កំពុង​ជិះ​រ៉ឹ​ម៉ក​កង់​បី​បណ្តាល​ឲ្យ ​រងរបួស​បែកក្បាល​។​

 

បន្ទាប់​ពី​កើ​ត​ហេតុ​ភ្លាមៗ​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​អន្ត​រាគមន៍ ធ្វើ​ការ​ឃាត់​ខ្លូន​បាន​ក្មេង​ស្ទាវទាំង​៣នាក់ ដែល​​ក្នុង​នោះ​ជនសង្ស័យ​បីនាក់​នេះ​ទី​១ ឈ្មោះ សុ​ខាក វល​លាក់ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ទី ២ ឈ្មោះ ជា វរៈ ភេទ​ប្រុស អាយុ ២១ ឆ្នាំ នឹង​ទី​៣ ឈ្មោះ​ចៅ សុ​ឃួន ភេទ​ប្រុស ១៨ ឆ្នាំ។ បច្ចុប្បន្ន​ទាំង​ជន​ល្មើស និង​ម៉ូតូ ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុកនៅទី​ស្នាក់​ការ​នគ​រ​បាលល​ប៉ុស្ត៍​ ទឹក​ថ្លា ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ត​ទៀត​ និង​បញ្ជូន​សំណុំរឿង​ទៅ​តុ​លា​ការ​​ដើម្បី​ដោះ​ស្រាយ​ទៅតាម​នីតិ​វិធី​ ច្បាប់៕

2 4

 

Leave a Reply

(*) Required, Your email will not be published