ផ្ទុះអាវុធ​ ២ ​គ្រាប់​បណ្តាល​ឲ្យ​បុរស​ជនជាតិ​ម្នាក់​ដេក​ដួល​ក្នុង​ថ្លុកឈាម​រងរបួស​ធ្ងន់ធ្ង​រ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មាន​​ហេតុ​ការណ៍​​ផ្ទុះ​អា​វុធ​​មួយ​​បាន​​កើត​ឡើង​​កាល​ពី​​វេ​លា​​ម៉ោង ២២​និង​២០​​នា​ទី យប់​​ថ្ងៃ​ទី​​៣១ ខែឧសភា ឆ្នាំ២០១៣ ស្ថិត​នៅ​លើ​ផ្លូវ​​ព្រះ​មុ​នី​​វង្ស កែង​​ផ្លូវ​​លេខ​​២០៨ស្ថិត​ក្នុង​​សង្កាត់​​បឹងរាំង ខណ្ឌដូនពេញ ដែល​បណ្តាល​ឲ្យ​បុរស​ជនជាតិ​ម្នាក់​ត្រូវបាន​រងរបួស​ធ្ងន់ធ្ង​រ​។​

 

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង មុនពេល​កើតហេតុ​គេ​បានឃើញ​ជនជាតិ​ចិន ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើនេះ កំពុង​ដើរ​តាមផ្លូវ​ត្រង់ចំណុច​កើតហេតុ​ក៏ត្រូវ​ជន​មិន​ស្គាល់មុខ ជិះ​ម៉ូតូ ២​គ្រឿង មាន​គ្នា ៤​នាក់ បាញ់ប្រហារ​ចំនួន ២​គ្រាប់ ដេក​ដួល​ឈាម​ហូរ​ពេញ​ផ្លូវ​។​

 

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់ម៉ែត ចំណែក​ជនល្មើស​សមត្ថ​កិច្ច​កំ​ពុង​ធ្វើ​ការ​កំណត់​មុខ​សញ្ញា​ដើម្បី​ ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ៕

១

 

Leave a Reply

(*) Required, Your email will not be published