ស្ថា​នីយ៍​ថ្លឹង​រថ​យន្ត​ផ្ទុក​លើស​ទម្ងន់​នៅ​ស្រុក​ស្នួល​របស់​លោក ស្រី សុ​​ខុន ចាំ​តែ​រាប់​ក្បាល​ឡាន​យក​លុយ

, , Leave a comment

​ខេត្តក្រចេះ ៖ ស្ថានីយ៍ ​​ថ្លឹង​​រថ​យន្ត​​នៅ​​ចំ​ណុច​​ភូមិ​​ក្បាល​​ស្នួល ឃុំ​​ស្នួល ស្រុក​​ស្នួល ខេត្ត​ក្រចេះ បាន​​ទទួល​រង​​ការ​រិះ​គន់​​យ៉ាង​ខ្លាំង​​ពី​សំ​ណាក់​​មជ្ឈ​ដ្ឋាន​​អ្នក​ ធ្វើ​ដំ​ណើរ និង​​ប្រ​ជា​ពល​រដ្ឋ​​ក្នុង​​ខេត្ត​ក្រចេះ ក៏​ដូច​ជា​​ម្ចាស់​​រថ​យន្ត​​ដឹក​ទំ​និញ​​ឆ្លង​កាត់ដោយ ​សារ​តែ​​ក្រុម​មន្ត្រី​បម្រើ​​ការងារ​នៅ​ទីនោះ គិតតែ​ពី​អង្គុយចាំ​រាប់​ក្បាល​ឡាន​យកលុយ ឥត​ខ្វល់​ពីរ​ការដឹក​លើស​ទម្ងន់ ជា​មូលហេតុ​បណ្ដាល​ឲ្យ​ខូចខាត​ផ្លូវជាតិ​លេខ​៧ ស្ទើរតែ​ទាំងស្រុង​។​

 

​បើតាម​ការសង្កេត​រប​ស់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ស្ថានីយ៍​ថ្លឹង​រថយន្ត បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​មាន រថយន្ត​ធំៗ​ខ្នាត​យក្ស​ដឹកឈើ និង​ដឹក​ដំឡូង​មី​ជាច្រើន​បាន​បើក​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត ជាពិសេស​មាន​រថយន្ត​យី​ឌុប​ចំណុះ​ចាប់ពី​៤០ ទៅ ៥០ តោន​ដឹកឈើ​ចេញ​ពី​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ​ឆ្ពោះទៅ​ខេត្តកំពង់ចាម​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​រថយន្ត​ ស្រុក​ស្នួល ប៉ុន្តែ​មន្ត្រី​បម្រើ​ការ​នៅ​ទីនោះ​ចាំតែ​អង្គុយ​យកលុយ មិនដែល​ធ្វើការ​ថ្លឹង និង​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​នោះទេ​។​

 

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​បាន​លើកឡើងថា ទោះបី​ឡាន​ដឹក​លើស​ទម្ងន់​សំពីងសំពោង ខុស​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស ក៍​ក្រុម​មន្ត្រី​នៅ​កន្លែង​ថ្លឹង​រថយន្ត​ឥត​ខ្វល់ខ្វាយ​ពី​បញ្ហា​នេះដែរ ឲ្យ​តែ​ម្ចាស់​រថយន្ត​បង់លុយ​រួចជាស្រេច ។ កាលពីពេល​ថ្មីៗ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឹង​មាត់​ឲ្យ​មាន​វិធានការ ចំពោះ​រថយន្ត​ដែល​ផ្ទុក​លើស​ទម្ងន់ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ដល់​ផ្លូវថ្នល់ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​ព្រមយក​ត្រចៀក​ស្ដាប់​ទាល់តែសោះ ។​

 

​លោក ស្រី សុខុន អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ និង​ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង​ខេត្តក្រចេះ បាន​​ប្រាប់​ភ្នាក់ងារ​សែត​វត្តភ្នំ តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៣​ថា រថយន្ត​២​ភ្លៅ ផ្ទុក​ទម្ងន់​ចាប់ពី​១៦​តោន​ឡើងទៅ រថយន្ត​៤​ភ្លៅ ផ្ទុក​ទម្ងន់​ចាប់បី​៣៥​តោន​ឡើងទៅ និង​រថយន្ត​៥​ភ្លៅ ផ្ទុក​ទម្ងន់​ចាប់ ៤០​តោន​ឡើងទៅ ស្ថានីយ៍​ថ្លឹង​រថយន្ត​ត្រូវធ្វើ​ការផាកពិន័យ ប៉ុន្តែ​គេ​មិនដែល​ឃើញ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ស្រុក​ស្នួល ធ្វើការ​ថ្លឹង​រថយន្ត​ម្ដងណា​ឡើយ ពេលខ្លះ​រថយន្ត​ដឹកឈើ​ចំណុះ​ប្រហែល​៥០​ម៉ែត្រគូប​ឯណោះ ។

 

​ជាក់ស្ដែង​រថយន្ត ដឹកឈើ​របស់​ក្រុមហ៊ុន​មួយ​បាន​ក្រឡាប់​នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣ រថ​យន្ត​នោះ ផ្ទុក​ឈើ​ប្រហែលជា​៥០​ម៉ែត្រគូប ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ជាខ្លាំង​ហើយ​ធ្វើការ​រិះគន់ថា ហេតុអ្វី​បានជា​ស្ថានីយ៍​ថ្លឹង​រថ​យន្ត មិន​ធ្វើការ​ផាកពិន័យ បណ្ដោយ​ឲ្យ​រថយន្ត​ដឹកឈើ​នោះ​ឆ្លងកាត់​ទៅបាន ។ ទាំងនេះ​ក៏​ដោយសារតែ​អំពើពុករលួយ​របស់​ម​ន្ត្រី​នៅ​​ស្ថានីយ៍​ថ្លឹង​រថយន្ត ដែល​គិតតែ​យកលុយ​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​៕ ដោយ ៖ គឹម​ហ៊ា​ត​

IMG_3765 IMG_3768 IMG_3756

 

Leave a Reply

(*) Required, Your email will not be published