មី​យ៉ាន់​ម៉ា​អំពាវនាវ​ឲ្យ​ស្ងប់ស្ងាត់​បន្ទាប់ពី​ផ្ទុះឡើង​នូវ​ហិង្សា​សាសនា​ថ្មី​ទៀត

, , Leave a comment

​ក្រុង​យ៉ាំង​ហ្គោ​នៈ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ​បាន អំពាវនាវ​ឲ្យ​មានការ​ស្ងប់ស្ងាត់​បន្ទាប់​ពី​ហ្វូងមនុស្ស​គ្មាន សណ្តាប់ធ្នាប់​បាន​ដុតបំផ្លាញ​មណ្ឌលកុមារ​កំព្រា​មូស្លីម​មួយកន្លែងព្រះវិហារ​អ៊ិ​ស្លាម​មួយកន្លែង និង​ហាង​ជាច្រើន​ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះឡើង​ថ្មី​មួយ​នៃ​អំពើហិង្សា សាសនា​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ​។​


​យោងតាម​ប៉ូលិស​ដែល​បាន​និយាយថា ចលាចល​នេះ​ត្រូវបាន​បង្កឡើង​ពី​ការវាយប្រហារ​លើ​ស្ត្រី​ពុទ្ធសាសនា ក្នុង​តំបន់​ម្នាក់​ដោយ​បុរស​មូស្លីម​ម្នាក់​ឲ្យ​ដឹងថា ស្ថានភាព​នេះ​កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​បន្ទាប់ពី​បម្រាម​គោចរ​ពេល យប់​ត្រូវ​បានដាក់​នៅក្នុង​ប្រជុំជន​ឡា​ស៊ីអូ​នៅក្នុង​រដ្ឋ​សាន​។​​ ​ពុំមាន​របាយការណ៍​ណា​ផ្សេងទៀត​បញ្ជាក់​ពី​ការរង​របួស​នៅក្នុង​អំពើ ហិង្សា​នេះ​ទេ​ជា​អំពើហិង្សា​ថ្មី​បំផុត​នៅក្នុង​ការផ្ទុះ​ចលាចល​ជា បន្តបន្ទាប់​ដែល​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ធំ​មួយ​ចំពោះ​រដ្ឋាភិបាល កំណែទម្រង់​របស់​ប្រទេស​នេះ​ក្រោយពី​បានបញ្ចប់​ការគ្រប់គ្រង​បែប​យោធា​ជា ច្រើន​ទសវត្សរ៍​។​


​មន្ត្រី​រដ្ឋាភិបាល​ម្នា​ក់នៅ​ទីប្រជុំជន​ឡា​ស៊ីអូ​បាន​ប្រាប់​AFP ថា​៖«​មណ្ឌលកុមារ​កំព្រា​មូស្លីម​មួយ​និង​ព្រះវិហារ​អ៊ិ​ស្លាម​មួយ​ត្រូវ បាន​ដុតបំផ្លាញ​។ ហាង​ខ្លះ​ដែលជា​កម្មសិទ្ធិ​របស់​ម​ណ្ឌ​ល​កុមារកំព្រា​នេះ និង​អគារ​ជាច្រើន​នៅក្បែរនោះ​ត្រូវបាន​កម្ទេច​»​។​ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​អាយុ​២៤​ឆ្នាំ​រូបនោះ​បាន​រង​ការ​រលាក​ដើមទ្រូង​ខ្នង​និង​ដៃ តែ​ស្ថានភាព​របួស​នាង​មិន​ធ្ងន់​ទេ​។​


​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​បន្តថា បុរស​មូស្លីម​អាយុ​៤៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ឧបទ្ទវ​ហេតុនេះ​បន្ទាប់ពី​អ្វីដែល​ព្រះសង្ឃ ពុទ្ធសាសនា​រាប់សិប​អង្គ​បាន​ជួបជុំគ្នា​នៅ​ពីមុខ​ស្ថានីយ​ប៉ូលិស​នៅ ក្នុង​ទីប្រជុំជន​ឡា​ស៊ីអូ​។​ ​អ្នកនាំពាក្យ​ប្រធានាធិបតី​ម្នាក់​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​អំពើ ហិង្សា​ចុងក្រោយ​នេះ​ដោយនិយាយ​ថា​វា​គ្មាន​កន្លែង​នៅក្នុង​សង្គម ប្រជាធិបតេយ្យ​នេះ​ទេ​។​លោក Ye Htut បាន​ថ្លែងថា​៖«​ខ្ញុំ​ស្នើ​ឲ្យ​អ្នក​គ្រប់គ្នា​គ្រប់គ្រង​ខ្លួនឯង ធ្វើ​ដូច្នោះ​បញ្ហា​នេះ​មិនកើត​ទៀត​ទេ​»៕

31

 

Leave a Reply

(*) Required, Your email will not be published