ក្រុម​ ក្មេង​ស្ទាវ​២​ក្រុម​បើក​ឆាក​ប្រយុទ្ធគ្នា​ផ្អើល​ប្រជា​ពលរដ្ឋ​ក្នុង​ខណ្ឌ​ ៧មករា ដោយ​សារ​តែ​រឿង​ទំនាស់​ពាក្យ​សំដី​បន្តិច​បន្តួច

, , Leave a comment

រាជ​ធានី​​ភ្នំពេញ ៖ មាន​​ហេតុ​​ការណ៍​​ភ្ញាក់​​ផ្អើល​​មួយ​​បាន​​កើត​ឡើង​កាល​ពី​​វេ​លា​​ម៉ោង ១១និង​៤០​នាទី​យប់​​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៣ ស្ថិត​​នៅ​តាម​​បណ្ដោយ​​ផ្លូវ​​ព្រះ​​មុ​នី​​រ៉េត មុខ​​ស្តា​ត​​អូ​ឡាំ​ពិក ក្នុង​សង្កាត់​​វាល​វង់ ខណ្ឌ​៧​​មក​រា ដោយ​​សារ ​​តែ​មាន​​យុ​វ​ជន​ក្មេង​ស្ទាវ​​ពីរ​​ក្រុម​ដែ​ល​​មាន​​​គ្នា​​ជិត ២០​នាក់ បាន​ជិះ​​ម៉ូ​តូ​​ដេញ​​វាយ​​គ្នា​​យ៉ាង​​អនា​​ធិប​តេយ្យបង្ក​​ការ​​ភ្ញាក់​​ ផ្អើល​ដល់ប្រ​ជា​ពលរដ្ឋ​ ក្នុងខណៈដែល​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​​ផឹកស៊ី​ស្រវឹងនៅក្នុង​ក្លឹប រួច​ក៏​បាន​មាន​ទំនាស់​ពាក្យសំដី​​គ្នា​បន្តិច​បន្តួច រួច​ក៏​បាន​ចេញមកក្រៅ ធ្វើ​​ការដេញ​វាយ​ពេញ​ផ្លូវ​តែម្តងទៅ​។

 

យុវជន​រងគ្រោះម្នាក់​ដែល​ត្រូវរង​របួស បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅមុន​ពេល​កើត​ហេតុរូប​ខ្លួន​និង​បក្ខពួក​ជិត​១០ នាក់​បាន​ចូលទៅ​រាំ​ក្នុង​ក្លឹប​យីហោ ហាយ​ក្លឹប ខណៈនោះ​ក៏បាន​ទាស់​ពាក្យសំដីគ្នា​ ជាមួយ​បក្ខពួក​មួយក្រុម​ដែល​កំពុង​រាំ​ក្នុង​ក្លឹប​ដូចគ្នា រហូត​ពេល​បក្ខពួក​របស់ខ្លួន​ផឹក​ស្រវឹង បាន​នាំគ្នា​ជិះ​ម៉ូតូ​ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់​តែមាន​ក្រុម​ផ្សេង​មាន​គ្នា​ជាង​១០ នាក់ បាន​ជិះ​ម៉ូតូ​ជាច្រើន​គ្នា​ដេញ​វាយ​បក្ខពួក​របស់ខ្លួន​ផ្អើល​ពេញ​ដងផ្លូវ និងបណ្ដាល​ឲ្យ​រូប​ខ្លួន​ត្រូវរបួស​បែកក្បាល​ដោយសារ​គេ​វាយ​នឹង​ក្បាល​ខ្សែ​ ក្រ​វ៉ាត់។

 

បើ​តាម​ការ​បញ្ជាក់ពី​សមត្ថ​កិច្ច​ដែល​បាន​ចុះទៅធ្វើ​ការ​អន្តរា​គមន៍​បាន​ ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​ក្មេងស្ទាវ​ដេ​ញ​វាយ​គ្នា​នេះ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​​បែកក្បាល និងពីរ​នាក់​ផ្សេងទៀត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​ម៉ូតូ​ពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខណ្ឌ​៧​មករា ដើម្បី​រងចាំ​ធ្វើការ​សាកសួរ និង​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕

w

w1

 

 

Leave a Reply

(*) Required, Your email will not be published