រាជធានីភ្នំពេញ ៖ មានហេតុការណ៍ប្លន់ប្រដាប់អាវុធមួយបានកើតឡើង កាលពីវេលាម៉ោង ១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅត្រង់ចំណុចផ្លូវលេខ៩៣ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលក្នុង ហេតុការណ៍នោះបានបណ្តាលឲ្យនារីម្នាក់ដែលជាម្ចាស់ម៉ូតូ ត្រូវបានរងរបួសធ្ងន់ធ្ងរ ដោយសារតែត្រូវក្រុមចោរបាញ់ត្រូវមួយគ្រាប់។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះបានជិះម៉ូតូម៉ាក ស្កូបពី ពណ៌ផ្កាឈូក ធ្វើដំណើរជាមួយមិត្តភក្តិដែលជានារីភេទដូចគ្នា ត្រឡប់មកពីដើរលេងក្នុងបំណងទៅលំនៅឋាន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវក្រុមចោរប្លន់ ពីរនាក់ជិះម៉ូ តូមួយគ្រឿង មិនចាំភិនភាគ បានធ្វើសកម្មភាពគៀរម៉ូតូនារីរងគ្រោះឲ្យឈប់ រួចបាញ់ប្រហារមួយគ្រាប់ចំនារីម្នាក់ ជាអ្នកបើកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ហើយចោរប្លន់បានដណ្តើមយកសោរម៉ូតូជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។
បច្ចុប្បន្នគេនៅមិនទាន់បានស្គាល់អត្តសញ្ញាណរបស់ស្ត្រីរងគ្រោះនៅ ឡើយទេ ព្រោះក្រោយពេលកើតហេតុភ្លាមៗនារីរងគ្រោះត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ គួររំលឹកផងដែរ មួយរយៈពេលចុងក្រោយនេះ ករណីប្លន់ប្រដាប់អាវុធកំពុងតែមានប្រិយភាពយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការភ័យខ្លាចរអាចំពោះសុវត្ថិ ភាពផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋជាច្រើន បានកំពុងតែរង់ចាំមើលថា តើលោកស្នងការ ជួន សុវណ្ណ នឹងមានវិធីសាស្រ្តយ៉ាងណា ដើម្បីបង្ការបង្ក្រាបនិងទប់ស្កាត់អំពើប្លន់ប្រដាប់អាវុធក្នុងរាជ ធានីភ្នំពេញនេះ៕
ប្រភព វត្តភ្នំ